ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានលេីកឡេីងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ មានករណីឆ្លងចរន្តអគ្គីសនីមួយបានកើតឡើងនៅ ភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានឱ្យដឹងទៀតថា ករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុក មិនអាចសង្គ្រោះបានដោយសារផ្លូវតូចរថយន្តមិនអាចចូលបាន ។
...
បន្ថែមពីនេះ លោកស្នងការខេត្ត បានបញ្ជាក់ថា ករណីនេះលោកពិនិត្យឃើញថា លោកយាយចិញ្ចឹមចៅចំនួនប្រាំនាក់ក្នុងបន្ទុក ហើយមានជីវភាពខ្វះខាតទៀត ដូច្នេះលោករួមនិងលោកអធិការស្រុកបន្ទាយមាស នឹងសហការគ្នាធ្វើផ្ទះជូនលោកយាយដើម្បីបានស្នាក់នៅសមរម្យឡើងវិញឆាប់ៗនេះ៕
ដោយ៖តារា