អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៩ ខែ មីនា គណបក្ស សេរីភាព ដែល ជា បក្ស កាន់អំណាច របស់ ប្រទេស កាណាដា បាន ប្រកាសថា លោក Mark Carney ត្រូវបាន ជ្រើ ស តាំង ជាអ្នក ដឹក នាំ ថ្មី របស់គណ បក្សនេះ ដោយ ទទួលបាន សំឡេង គាំទ្រ ចំនួន ជិត ៨៦ភាគរយ ។ គេហទំព័រ «CCFR China state-controlled media » លោក Mark Carney នឹង ចូល បន្ត វេន ពី លោក Justin Trudeau នាយក រដ្ឋមន្ត្រី បច្ចុប្បន្ន កាន់ មុខ តំណែង ជា នាយករដ្ឋមន្ត្រី ថ្មីរបស់ប្រទេស កាណាដា ហើយ នឹង បង្កើត គណៈរដ្ឋមន្ត្រីថ្មី ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុង សុន្ទរកថាបន្ទាប់ពី ឈ្នះ ឆ្នោត លោក Mark Carney បាន លើកឡើង ថា រដ្ឋាភិបាល របស់ លោក នឹង រក្សា វិធានការជា លក្ខណៈសងសឹកចំពោះអាមេរិក ។ កាណាដា ត្រូវរួម សាមគី្គគ្នា ដើម្បីកុំ ឱ្យលោកត្រាំ ប្រធានាធិបតីអាមេរិកសម្រេចតាម ទំនើងចិត្ត ៕
ដោយ ៖ សិលា