ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន និងការសរសេរ។ សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន នឹងជួយលើកកម្ពស់ដល់ពុទ្ធិបញ្ញាញាណ ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។
គួរជម្រាបជូនថា ក្នុងឆ្នាំនេះ ទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥ នឹងនាំមកនូវសៀវភៅរាប់មុឺនក្បាល ជាមួយនឹងកំណើននៃស្តង់ពិព័រណ៍មកពីសា្ថប័នផ្សេងៗជាច្រើន។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកស្នេហាលើវិស័យការអាន ដែលមានបំណងចង់ជួបអ្នកនិពន្ធក្នុងដួងចិត្ត នេះជាឱកាសដ៏ល្អតែមួយគត់ដែរបងប្អូនមិនគួររំលង។
លេីសពីនេះទៅទៀត នឹងមានសកម្មភាពជាច្រេីន កន្លែងថតរូបស្អាតៗ ការលេងល្បែងកម្សាន្តសប្បាយៗ ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ ការប្រគំតន្រ្តី និងការបង្ហាញសមត្ថភាពសម្តែងផងដែរ៕ដោយ៖តារា