Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញើញ​ជាអធិបតី​ភាព​ចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤៤២៦អង្គ/នាក់ នៃវិទ្យាស្ថាន វ៉ាន់ដា។

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ថា​ ប្រទេសមួយ​អាចខ្លាំងបាន ទាល់តែមាន​មូលធនមនុស្សខ្លាំង ប្រទេសមួយអាច​មានអារ្យធម៌រុងរឿងបាន ទាល់តែមាន​មូលធនមនុស្សពូកែ ។ ការកសាងសង្គមជាតិមួយ​ឱ្យរុងរឿង ទាមទារ​ឱ្យ​មាន​ស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផល​ថ្មី, ប្រមូលផ្តុំ​កម្លាំង​​ និងចំណេះដឹង ចំណេះធ្វើ​ ពីមួយជំនាន់ ទៅមួយ​ជំនាន់ ។

...

សម្ដេចធិបតី​ ថ្លែង​បន្ត​ថា​ រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print