បទវិភាគ​៖​ គោលនយោបាយ​ថ្មី​នៃមហាសន្និបាត​នៃ​សភា​ទាំងពីរ​របស់ចិន​នាំមកនូវ​ការរំពឹង​ទុក​ប្រកប​ដោយ​​សុទិដ្ឋិនិយមដល់​ការវិនិយោគ​បរទេស​

ចែករំលែក៖

ប្រទេស​ចិន​៖​ យោងតាម​គេហទំព័រ «CCFR China state-controlled media » នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានផ្សាយថា ៖ “ចិនពង្រីក​ការបើកទូលាយ​គឺមាននិរន្តរភាពនិង​ស្ថិរភាព​ ការរំពឹង​ទុក​បែប​នេះមាន​សារ​សំខាន់​ណាស់​ចំពោះសហ​គ្រាសទុនបរទេស ​ហើយក៏ជា​មូលដ្ឋាន​គ្រឹះ​នៃ​ទី​បង្អែក​និង​ជំនឿ​ចិត្ត​របស់យើងក្នុង​ការធ្វើអាជីវកម្ម​យ៉ាងស៊ីជម្រៅ​នៅប្រទេសចិន ​។”ប៉ុន្មានថ្ងៃ​ជាប់​មក​នេះ ​លោក​ស្រី Wang Cong ​អគ្គនាយករងនៃ​ក្រុមហ៊ុន​ Novonesis​ដ៏ល្បី​ឈ្មោះរបស់​ដាណឺម៉ាក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បានតាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​ព័ត៌មាន​គោលនយោបាយ​ដែលបញ្ចេញ​ដោយ​មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន ​។ លោកស្រី​បានថ្លែងថា ​របាយការណ៍​ការងាររដ្ឋាភិបាល​ចិនឆ្នាំនេះបាន​គូសបញ្ជាក់ថា ​ត្រូវពូន​ជ្រំឧស្សាហកម្ម​អនាគតដូចជា​ផលិតកម្ម​ជីវសាស្ត្រជាដើម​ ដែលបង្ហាញ​ទុក​ជា​មុន​ថា​ វិស័យនេះ​គឺមានលំហ​អភិវឌ្ឍន៍ធំ​ណាស់ ។

គេហទំព័រ «CCFR» បាននិយាយថា​ ការតាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន ​ជាវគ្គសិក្សា​ចាំ​បាច់សម្រាប់មន្រ្តី​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​សហគ្រាសបរទេស​នៅចិនដូច​លោកស្រី ​Wang​Co​ng ​អ៊ីចឹង ​។ គិតមកទល់​ចុងឆ្នាំ២០២៤ ​សហគ្រាស​ដែលពាណិជ្ជករ​បរទេស​វិនិយោគនិង​បង្កើតនៅ​ប្រទេសចិន​មានចំនួន​លើសពី​១លាន២សែន​៣ម៉ឹន៩ពាន់​សហគ្រាស ​បាន​ប្រើប្រាស់​ទុនបរទេស​ជាក់ស្តែង​ចំនួន២០,៦ទ្រី​លានយាន់ប្រាក់ចិន​ ។ នៅឆ្នាំ​២០២៤ ​អត្រា​ផល​កម្រៃ​របស់​សហគ្រាស​ឧស្សាហកម្ម​ទុនបរទេស​ធុន​មធ្យម​និង​ធំ​​របស់ចិន​គឺខ្ពស់ជាង​អត្រា​ផល​កម្រៃ​របស់​សហគ្រាស​ឧស្សាហកម្មធុន​មធ្យម​និង​ធំ​ទូទាំង​ប្រទេសចិន​ចំនួន​១,២ភាគរយ ។

របាយការណ៍​ការងារ​រដ្ឋាភិបាលឆ្នាំនេះ ​បានចាត់ទុក​“ការពង្រីកការ​បើកទូលាយ​ចំពោះ​អន្តរជាតិ​ប្រកប​ដោយកម្រិតខ្ពស់​និងលំនឹង​ពាណិជ្ជកម្មជាមួយ​បរទេស​និងលំនឹង​ការវិនិយោគ​ទុនបរទេស​យ៉ាងសកម្ម”​ជាភារកិច្ច​ធំមួយ​ក្នុង​ចំណោម​ភារកិច្ច​ធំៗ​ទាំង១០នៃ​ការងារ​រដ្ឋាភិបាល​ចិនឆ្នាំ​២០២៥ ។ ​ពីការពង្រីក​កន្លែងពិសោធន៍​ក្នុងវិស័យ​ទូរគមនាគមន៍​ សុខាភិបាល​និងការ​អប់រំជាដើម ​ដល់លើក​ទឹកចិត្ត​ឱ្យ​វិនិយោគិន​បរទេសពង្រីក​ការវិនិយោគ​ទៀតនិងធា​នាយ៉ាង​ប្រាកដប្រជា​នូវការផ្តល់​ផល​អនុគ្រោះ​ដូចគ្នានឹង​ជនជាតិចិន​ដល់​សហគ្រាស​ទុនបរទេស​ក្នុងវិស័យ​ជាច្រើន​ រហូតដល់​ការ​បន្ត​បង្កើត​បរិយាកាស​ប្រកប​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​ដែល​ប្រកបដោយ​លក្ខណៈ​ទីផ្សារភាវូបនីយកម្ម​ និយតកម្ម​និងអន្តរជាតូបនីយកម្ម​ របាយការណ៍​បាន​បញ្ចេញ​សញ្ញាយ៉ាង​​ច្បាស់លាស់ថា ​ ទ្វារ​របស់ចិនកំពុង​បើកចំហ​រឹតតែធំ​ ហើយទីផ្សារ​ទុនបរទេស​នឹងមាន​ឱកាស​កាន់តែ​ច្រើន ។

ឆ្ពោះទៅរក​ “ការច្នៃប្រឌិតថ្មី”​ជាលក្ខណៈពិសេស​ដ៏ច្បាស់លាស់​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិនក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​ហើយក៏បាន​ផ្តល់​លក្ខខណ្ឌ​អំណោយផលថ្មី​សម្រាប់​សហគ្រាសទុន​បរទេសធ្វើ​អាជីវកម្ម​យ៉ាងស៊ីជម្រៅ​នៅ​ប្រទេស​ចិនដែរ ​។ ក្នុង​មហាសន្និ​បាតនៃ​សភាទាំងពីរ​របស់ចិន​ឆ្នាំនេះ ​ថ្នាក់ដឹកនាំ​កំពូលរបស់ចិន​បានគូសបញ្ជាក់ថា ​“ការ​ច្នៃប្រឌិតថ្មីខាង​បច្ចេកវិទ្យា​និងច្នៃប្រឌិតថ្មីខាង​ឧស្សាហកម្ម​ជាវិធី​សាស្រ្ត​មូលដ្ឋាន​សម្រាប់អភិវឌ្ឍ​កម្លាំងផលិតកម្ម​គុណភាពថ្មី​” ។ នេះបាន​ទាក់ទាញ​ការឆ្លើយតប​ជាទូទៅ​យ៉ាងទូលំទូលាយ​របស់សហគ្រាស​ទុន​បរទេស​នៅ​ប្រទេសចិន ​។ ពួកគេ​កំពុងរៀបចំ​យ៉ាងសកម្មនូវ​ “ផ្លូវប្រកួតថ្មី”និង​លើកកម្ពស់​កម្លាំងប្រកួត​ប្រជែង ។

...

សហគ្រាស​ទុនបរទេស​នាំគ្នាជ្រើសរើស​ការ​ធ្វើ​អាជីវកម្ម​យ៉ាង​ស៊ីជម្រៅ​នៅ​ប្រទេសចិន ​មូលហេតុមិន​ពិបាកយល់ឡើយ ​ពោលគឺទីផ្សារ​ទ្រង់ទ្រាយធំ​ ប្រព័ន្ធ​ខ្សែសង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ដ៏​ល្អ​ពេញ​លេញប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ​បរិយាកាស​ច្នៃប្រឌិត​ថ្មីដ៏ល្អប្រសើរជា​បន្តបន្ទាប់ ​ការផ្គត់ផ្គង់​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ដ៏គ្រប់​គ្រាន់និង​តម្រូវការ​ប្រើប្រាស់​ដែលអាប់​ដេត​ជាបន្តបន្ទាប់​ ។ល។ សម្លឹង​មើលទៅ​កាន់​ពិភពលោក ​ឧត្តមភាពបែបនេះ​មិនងាយ​ថតចម្លង​បាន​ទេ។​ “ការធ្វើ​អាជីវកម្ម​យ៉ាង​ស៊ីជម្រៅ​នៅប្រទេសចិន​” ជាការដើរស្រប​តាមទិសដៅ​តែមួយផង​ ហើយក៏ជា​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ផងដែរ​ វាពិតជា​ឱកាសដ៏​សមស្រប៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print