អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងនៅខណ្ឌដង្កោ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ឆ្លងចរន្តអគ្គិសនីបានបង្ករជាអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់ចំនួន៣ខ្នង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០​ ខែមិនា​ ឆ្នាំ២០២៥​ នៅចំនុចដូនឪ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ ម្ចាស់ផ្ទះទី១ ឈ្មោះ : ធន់ ប្រុញ ភេទប្រុស អាយុ ៤៥ឆ្នាំ (ជនជាតិខ្មែរ) មុខរបរ កសិករ (សមាជិកគ្រួសារ ៦នាក់ ស្រី០២នាក់) ។​ ម្ចាស់ផ្ទះទី២ ឈ្មោះ : នៅ កុសល ភេទស្រី អាយុ ៥៨ឆ្នាំ(ជនជាតិខ្មែរ) មុខរបរ នៅផ្ទះ (សមាជិកគ្រួសារ ១៨នាក់ ស្រី ១១នាក់)។​ និងម្ចាស់ផ្ទះទី៣ ឈ្មោះ : ធី ថា ភេទប្រុស អាយុ ៤៦ឆ្នាំ
(ជនជាតិខ្មែរ) មុខរបរ ចុងភៅ (សមាជិកគ្រួសារ ០៨នាក់​ ស្រី០៣នាក់)។​ ដោយផ្ទះដែលឆាបឆេះជាប្រភេទសំណង់ ឈើលើថ្មីក្រោម ប្រក់ សង្ក័សីទំហំ៦x៤ម៉ែត្រការ៉េ ។
​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានលឺសំឡេងផ្ទះ ចេញពីហើយចេញជាអណ្តាតភ្លើង ចេញពីផ្ទះ ធុញ ប្រុញ ភេទ ប្រុសអាយុ៤៥ឆ្នាំមុខរបរ មុខរបរកសិករ ដែលផ្ទះខាងលើមិន មាន មនុស្សនៅ ចាក់សោចេញទៅក្រៅអស់ ។
​ ប្រភពដដែលបានបន្តទៀតថា បន្តពីលឺសំឡេងផ្ទះហើយចេញជា អណ្តាតភ្លើងសន្ធោសន្ធៅហើយ ពួកគាត់រស់នៅក្បែរនោះបាននាំ គ្នា ឆោឡោ និងយកទៅទៅពន្លត់តែមិនអាចទប់ស្កាត់បាន ក៏បាន រាយការណ៍ជូនអជ្ញាធរ និងកម្លាំងសមត្ថកិច្ចដើម្បីសុំជំនួយរថយន្ត ពន្លត់អគ្គីភ័យ បានចេញទៅ អន្តរាគមន៍ចំនួន៣គ្រឿង ក្នុងនោះ មួយរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យ ចំនួន២គ្រឿង និង រថយន្តជំនួយរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង បានសហការគ្នា បាញ់រហូតដល់ម៉ោងផយប់ថ្ងៃដដែលទើបធ្វើអោយភ្លើងរថយន្តទៅ វិញជាស្ថាពរ ។
​ ករណីនេះផងសមត្ថកិច្ចបានឲ្យដឹងថា មិនមានគ្រោះថ្នាក់ដល់ មនុស្សណាម្នាក់នោះទេ គឺគ្រាន់តែឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ ហាម្នាក់នោះទេ គឺគ្រាន់តែឆាប់ឆេះផ្ទះ ចំនួន៣ខ្នង រួមទាំងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ហើយមូលហេតុ​ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print