សម្រស់ប្រមោយ, អូរសោម,វាលវែង,ស្ទឹងឫស្សីជ្រុំ,ស្ពានខ្ពស់ជាងគេ,ស្ទឹងដំណាក់ក្បូន នៃផ្លូវជាតិលេខ១០

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង(វាលវែង-សំឡូត-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។

សមិទ្ធផលដែលសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់, ការងារស្ពាន, ការងារស្ពានខ្ពស់ជាងគេ,ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ,ការងារគូសគំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍, ផ្លាកសញ្ញាកំណត់ល្បឿន, បង្គោលគីឡូម៉ែត្រ, បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។

...

ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់(DBST)សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print