លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការនិយាយថាសម្តេចតេជោ ហ៊ុន សែន មានសុខភាពមិនល្អ = គឺជាការមួលបង្កាច់ ព្រោះជាក់ស្តែងសម្តេចនៅតែមានកម្លាំងពលំមាំមួនជាធម្មតានិងធ្វើការប្រចាំថ្ងៃបានយ៉ាងរឹងមាំ។

២- នៅប្រទេសថៃមានការបំផ្ទុះគ្រាប់បែកនិងបាញ់បោះដោយក្រុមឧទ្ទាមនៅខេត្ត២ភាគខាងត្បូងថៃ = ដោយមានការទំនាស់ខាងសាសនា។

៣- គឺជាប្រវត្តិសាស្រ្តហើយនៅកាណាដាដែលលោក ម៉ា ខានី ជាបេក្ខជនប្រធានាធិបតីប្រទេសលោកខាងលិចដែលបានសម្លេងឆ្នោត៨៦% = ជាសម្លេងកម្រដើម្បីឈ្នះធ្វើជាប្រធានាធិបតីកាណាដាថ្មី?

៤- កម្មវិធីអង្គរសង្ក្រាន្តគឺដើម្បីរក្សាទំនៀមទម្លាប់ ប្រពៃណីយ៍ជាតិ អបអរសាទរទទួលទេវតាឆ្នាំថ្មី = ទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។

៥- ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនមែនជាការធ្វើប្រជាភិថុតិទេ = ការពិតយ៉ាងណាអាស្រ័យលើការវាយតម្លៃរបស់ប្រជាជនកម្ពុជា មិនមែនក្រុមឧទ្ទាមជ្រុលនិយមទេ។

៦- ប្រជាជនកម្ពុជារស់នៅក្នុងសន្តិភាពពិតនិងទទួលមនុញ្ញផលពីសន្តិភាពពិត = មិនមែនដូចក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមក្លែងក្លាយនៅក្នុងអារម្មណ៍ទេ។

៧- អំពើពុករលួយជាជម្ងឺសង្គមដែលរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាកម្ចាត់ចោលពីសង្គមកម្ពុជា = មន្ត្រីសមត្ថកិច្ចណាហ៊ានប្រព្រឹត្តល្មើសនឹងត្រូវអស់បុណ្យស័ក្តិ។

៨- ម៉ាឡេស៊ីព្រមានពលរដ្ឋខ្លួនកុំឲ្យទៅភាគខាងត្បូងថៃដោយសារអសន្តិសុខធ្ងន់ធ្ងរ = តែមានអំពើហឹង្សារប្រដាប់អាវុធនាំឲ្យទេសចរណ៍ភ័យខ្លាច។

៩- មតិត្រឹមត្រូវលើវត្ថុអ្វីមួយ = អាស្រ័យលើមតិភាគច្រើនគឺត្រឹមត្រូវ។

១០- ស្នេហាជាតិ ប្ញក្បត់ជាតិ អាស្រ័យលើសកម្មភាពជាក់ស្តែង = និងដោយការផ្តល់តម្លៃពីមហាជនប្រជាជនទូទៅ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print