នគរបាលសង្កាត់ឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចស្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលបុស្ដិ៍រដ្ឋបាលឫស្សីកែវ ឃាត់ខ្លួន កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវបេតុង ម្ដុំផ្ទះក្រហម ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ខណៈដែលពួកគេកំពុងធ្វើសកម្ម​ភាពដោះយកស្លាកលេខ​រថយន្តរបស់ប្រជាពលរដ្ឋឃើញ ហើយត្រូវបានក្រុមកម្លាំងនគរបាលល្បាត​មូលដ្ឋានប្រទះឃើញ។

08_03_2015_10_42_32Untitled-1

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាននគរបាលឃាត់ខ្លួនទាំង​២នាក់ ទី១ ឈ្មោះ កែវ សុភក្ដិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ និងទី២ ឈ្មោះ ហេង សុភ័ណ្ឌ ភេទប្រុស​ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ទាំង២នាក់ស្នាក់នៅផ្ទះជួលម្ដុំផ្លូវរថភ្លើង ស្ថិត​ក្នុង ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីមន្រ្ដីនគរបាលមួយរូប ដែលជាអ្នកប្រទះឃើញជនសង្ស័យទាំង២នាក់​បានឲ្យដឹងថា  ខណៈពេលដែលគាត់កំពុង​ល្បាតក្នុងមូលដ្ឋាន ​ក៏ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង២នាក់ កំពុងធ្វើសកម្មភាព​ដោះ​យកស្លាក​រថយន្ត​ដែលប្រជាពលរដ្ឋចត​ទុក​នៅមុខ​ផ្ទះរបស់គេ។ ពេលនោះគាត់មានការសង្ស័យថា ជនទាំង២នាក់នោះ ជាចោរលួចស្លាកលេខរថយន្ត ក៏ចាប់ឃាត់ខ្លួន ហើយ​ឆែកឆេ​រកឃើញ​ស្លាក​លេខ​រថយន្ត​ចំនួន​៧​បន្ទះ​បន្ថែមទៀត​។

...

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។ ទាក់ទិននឹងបញ្ហានេះ សមត្ថកិច្ចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងឡាយ មេត្តាបង្កើត​ការ​ប្រុងប្រយ័ត្នក្នុងការទុកយានយន្តរបស់ខ្លួននៅមុខផ្ទះពេលយប់ ព្រោះបច្ចុប្បន្នករណីចោរលួចដោះយក​រថយន្តនេះ មានច្រើនណាស់ ហើយសមត្ថកិច្ចក៏មិនអាចជួយការពារបានគ្រប់ពេលវេលាដែរ ៕ ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print