លោក អូស្មាន ហាស្សាន់ អំពាវនាវឲ្យសហគមន៍ខ្មែរឥស្លាមត្រូវគោរពប្រតិបត្ដិ ដោយសន្ដិភាព រស់នៅប្រកបដោយសុខដុមរមនីយកម្ម ជាមួយរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ  ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវ ទៅដល់សហគមន៍ខ្មែរឥស្លាមទំាងអស់ ត្រូវចូលរួមគោរព ប្រតិបត្ដិតាមជំនឿសាសនា ប្រកបដោយសន្ដិភាព និងរស់នៅប្រកបដោយសុខដុមរមនីយកម្ម ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដោយ យកអត្ថប្រយោជន៍សង្គមជាតិជាធំ  លោកបានអំពាវនាវបែបនេះ ក្នុង ខណៈ ដែ​លលោកចូលរួម បិទវគ្គពិធីសូត្រ ប្រឡងទន្ទេញគម្ពីរអាល់គូរអានុលការីម ទូទាំងប្រទេសលើក ទី​១  កាលពីថ្ងៃទី០៣  ខែសីហា   ឆ្នំា ២០១៥  ដោយបានធ្វើការប្រឡងអស់រយៈពេល៥ថ្ងៃ រួចមកនៅ​វិហារ​ឥស្លាម​បឹងកក់  ។

n6

លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖  ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង សហគមន៍​ខ្មែរ​ឥស្លាម​ទូទាំងប្រទេស   លោកសូមអគុណ  ដល់សម្ព័នឥស្លាមពិភពលោក និងអង្គ​ការពិភពលោក WB ដែលមាន​ស្នាក់រនៅប្រទេសអារ៉ាប៊ីសាអូឌីត  ចូលរួមឧបត្ថម្ភ  ដែលបានរៀបចំកម្មវិធីនេះឡើង  ដើម្បីឲ្យសហគមន៍​ខ្មែរឥស្លាម  ទំាងអស់បានចូលរួមទន្ទេញគម្ពីរអាល់គូរអានុលការីមនេះឡើង ក្នុងគោលបំណង  ពង្រឹង​ជំនឿ បណ្តុះបណ្តាលធនធានមនុស្ស  និងបានចូលរួមចំណែក ក្នុងការថែរក្សា ខ្លឹមសារអាល់គូរអានុល ការីម ឲ្យស្ថិតនៅគង់វង្ស និងដិតជាប់នៅក្នុងការចងចាំ សម្រាប់បងប្អូនខ្មែរឥស្លាមក៍ដូចមនុស្សម្នាក់ៗ សម្រាប់គោរពប្រតិបត្ដិ តាមគន្លង ប្រពៃណីផ្ទាល់ខ្លួនផង និង ជាអត្ថប្រយោជន៍ សង្គមជាតិទាំងមូលផង ។     ​ ​

​លោកបន្តថា៖ នេះក៏ដោយសារតែគោលនយោបាយ ដឹកនាំប្រទេស ប្រកបដោយសន្តិភាព និង សេរី ​ភាពលើជំនឿសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយ វិស័យនានា រួមទាំងវិស័យសាសនា មានការ​រីកចំរើន ឥតឈប់ឈរ    ដោយមិនមានការខ្វែងគំនិត រឺការរំលោភសិទ្ធិសេរីភាពទៅលើការ ប្រតិ​បត្តិ​វិន័យ របស់សាសនា ណាមួយ ផ្ទុយទៅវិញ សាសនិកទាំងអស់ រស់នៅប្រកបដោយ សុខដុមរ​មនី​យកម្ម នៅក្រោមដំបូលតែមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  ។  ក្នុងឱកាសនោះដែរ លោកក៍បាន​ជំរុញឲ្យ​អង្គការដៃគូរ  បន្តជួយ​បង្កើត​នូវកម្មវិធីប្រឡង បែបនេះជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីលើក កំពស់ធនធាន ខ្លឹមសារ​គម្ពីរអាល់​គូរអាន ដល់សាសនិកឥស្លាមនៅកម្ពុជា។  លោកក៏អរគុណ ដល់រដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត និង ការ ដែលបាន ចូលរួមជ្រោមជ្រែង មនុស្សធម៌គ្រប់ផ្នែក គ្រប់វិស័យ មកកាន់ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​វិស័យអប់រំ សុខាភិបាល និងវិស័យមនុស្សធម៌ជាច្រើនទៀត  ។

លោក សឹម ម៉ាត់ទោត តំណាងគណៈមេប្រយោគ មកពីរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនា​ឥស្លាមកម្ពុជា បានបញ្ជាក់ថា៖  សម្រាប់បេក្ខជន បេក្ខនារី ខ្មែរឥស្លាមចូលរួមប្រឡងលើទី១នៅឆ្នំា​នេះ​មាន​ចំនួន២៣រូប នូវទូទាំងប្រទេស ក្នុងចំណោម បេក្ខជនបេក្ខនារី ១៣៥រូប ដែលបានមក​ដាក់​ពាក្យ ប្រឡ​ង កើនជាងឆ្នំាមុន៧ ភាគរយ ដោយសារមានការយកចិត្ដទុកដាក់គិតគូរលើកទឹកចិត្ដ​ពីសំណាក់​រាជ​រដ្ឋាភិបាលកម្ពុជា ។​  ឆ្នំានេះដោយ សារមានការជួយឧបត្ថម្ភគំាទ្រពីបណ្ដាអង្គការ​នានា គណៈកម្មាធិការ​ បាន​សម្រេចផ្ដល់​​រង្វាន់  ជូនដល់បេក្ខជន  ​បេក្ខានារី  ដែលទទួល​បានជ័យលាភី ទាំង២៣រូប ដែល​ជោគ​ជ័យ​នៅលើវិញ្ញាសារ៦ ប្រភេទផ្សេងៗគ្នា គឺសរុបថវិការទាំងអស់ ប្រមាណ២១០០ ដុល្លារ​សហរដ្ឋ​អា​មេ​រិក និង ថវិកា ជាអំណោយលើកទឹកចិត្ត  ដល់បេក្ខជនបេក្ខនារី ដែលមិនបានជ័យលាភីទ១១២នាក់ ផ្សេង ទៀត រួមនឹងសេហុយ ក្នុងការធ្វើដំណើរសម្រាប់ពួកគាត់ ប្រមាណជាង៤០០០ដុលា្លរទៀត សរុបថវិកា រង្វាន់​ទាំងអស់ គឺមានប្រមាណ២៥០០០ដុល្លារអាមេរិក ។

លោកAldullah AL-Munik តំណាង របស់អង្គការពិភពលោកដើម្បីអភិវឌ្ឍន៍មនុស្សជាតិ បានបញ្ជាក់​ថា៖ លោកសូមអគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រកម្ពុជា  ចំពោះការដឹកនាំប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ ប្រកបដោយ លទ្ធិប្រជាធិបតេយ្យ ជួនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ដ  ជាពិសេស  គឺជាការ​ដឹកនាំប្រទេសជាតិ​ឲ្យមានការីកចម្រើន លើគ្រប់វិស័យ ស្របតាមគោលនយោបាយ ឈ្នេះ  ​ឈ្នេះ មិន​តែប៉ុណ្ណោះ  សម្ដេចផ្ដល់សិទ្ធិសេរីភាព  គ្រប់យ៉ាងដល់សហគមន៍ខ្មែរឥស្លាម គោរពប្រតិបត្ដិ​តាមជំនឿ​សាសនា មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ   ៕

ដោយ៖ សំរិត

vc5

bv4

cb8

cx4

xz2

...

sx1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print