ខេត្តកំពង់ឆ្នាំង៖ បុរស២នាក់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅពីរករណីផេ្សងគ្នា នៅឃុំពពេល និង ឃុំពេជ្រចង្វា ។
ដែលករណីទី១ បានកាកើតឡើងកាលពីវេលាម៉ោង ប្រមាណ៥ទៀភ្លឺថ្ងៃទី២ សីហា ២០១៥នៅឃុំ ពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ បុរសដែលសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះ ហួយ សុំ អាយុ៥៥ឆ្នាំ មានទីលំនៅក្នុង ឃុំពពេល បានចង.កសម្លាប់ខ្លួនឯងនៅផ្ទះរបស់បងប្រុស ដែលនៅចម្ងាយប្រមាណ១០ម៉ែត្រពីផ្ទះរបស់ខ្លួន ។ ដែលការចងកសម្លាប់ខ្លួនឯងនេះព្រោះតែតូចចិត្តនឹងជំងឺរ៉ាំរ៉ៃ របស់ខ្លួនដែលកើតជាយូរណាស់មកហើយ និងគ្មានលទ្ធភាពព្យាបាល ហើយជំងឺនេះកាន់តែធ្ងន់ទៅៗ ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងតែម្តង ។
ចំណែកឯកករណីទី២ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ នៅក្នុងឃុំពេជចង្វា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ បុរសដែលធ្វើអត្តឃាតនោះមានឈ្មោះ ទោម ថាច អាយុ៥៣ឆ្នាំរស់នៅក្នុងភូមិថ្នល់ ឃុំពេជ្រចង្វា ។
សមត្ថកិច្ចបានអោយដឹងថា អត្តឃាតជននេះបានបាត់ពីផ្ទះតាំងពីល្ងាចថ្ងៃទី១ខែសីហា ប៉ុន្តែររកមិនឃើញ ស្រាប់តែនៅព្រឹកថ្ងៃទី២ ខែសីហាឆ្នាំ២០១៥ ទើបប្រទះឃើញមុខរូបគាត់បានស្លាប់បាត់ទៅហើយ ដោយយកខ្សែគោទៅចង.កសម្លាប់ខ្លួនទៅនឹងដើមឈើនៅក្នុងព្រៃដែលនៅចំងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ ។
សមត្ថកិច្ចអោយដឹងទៀតថា បុរសដែលធ្វើអត្តឃាតនេះមានជំងឺសសៃប្រសាទ ហើយជានិច្ចកាល តែងតែប៉ងចង.ក សម្លាប់ខ្លួនឯង តែមិនបានសម្រេច ដោយក្រុមគ្រួសារបានជួយទាន់ ដល់នៅលើកនេះបានរត់គេចពីផ្ទះទៅសម្ងំចង.ក សម្លាប់ខ្លួនឯងដោយគ្មានអ្នកដឹងរហូតដល់ស្លាប់តែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថា បុរសទាំងពីរនាក់នេះពិតជាបានសម្លាប់ខ្លួនឯងដោយចង.កពិតប្រាកដមែន និង បានប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចន្ថា