ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្លន់ប្រដាប់អាវុធ កាលពីខែមេសា ក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ជនសង្ស័យប្លន់ប្រដាប់អាវុធចំនួន៣នាក់ ត្រូវកម្លាំងនគរបាលបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនតាមដីកាតុលាការ ករណីប្លន់ប្រដាប់អាវុធ ពីខែមេសាឆ្នាំ២០១៦កន្លងមក នៅស្រុកពួក ខេត្ដសៀមរាប ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងជាបន្តបន្ទាប់នៅចំណុច៣កន្លែងផ្សេងគ្នារយៈពេលមួយថ្ងៃគឺថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦ ក្នុងភូមិសាស្ត្ររួមមាន ឃុំខ្នាត ឃុំកែវពណ៍ ឃុំ សំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលចេញដីកាដោយលោក សំ រិទ្ធ. សុខុន ព្រះរាជអាជ្ញរង អមសាលាដំបូងខេត្ត ។

ប្រភពពីមន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យទាំងបីនាក់ដែលត្រូវឃាត់ខ្លួននៅទីតាំងខាងលើនោះ បន្ទាប់ពីមានដីកាបញ្ជាឱ្យចូលខ្លួនលេខ256/2016នឹងលេខ257/2016. នឹងលេខ.268/2016 របស់លោក សំ រិទ្ធ. សុខុន ព្រះរាជអាជ្ញរង អមសាលាដំបូងខេត្ត ដែលសង្ស័យជាប់ពាក់ព័ន្ធទពីបទប្លន់ប្រដាប់អាវុធ “អំពើលួចដោយមានស្ថានទម្ងន់ទោស “កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៦ ស្ថិតនៅចំនុចភូមិគោកឬស្សី ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប។ ជនសង្ស័យខាងលើមាន៖
ទី១/ឈ្មោះ. ទាវ. ស៊ីនិត ភេទប្រុសអាយុ២២ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំខ្នាត. ស្រុកពួក ខេត្តសៀមរាប ទី២/ឈ្មោះហែម. សំអាត. ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និង ទី៣/ឈ្មោះឆាង ហ៊ីង ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរ លក់ត្រីភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ អ្នកទាំង៣ ត្រូវតុលាការ ចោទពីបទអំពើលួចដោយមានស្ថានទម្ងន់ទោស(ប្លន់ប្រដាប់អាវុធ)កាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៦ ស្ថិតនៅចំនុចភូមិគោកឬស្សី ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប។
ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួចមកកម្លាំងជំនាញបានឆែកឆេរនៅក្នុងផ្ទះ រកឃើញនូវវត្ថុតាងរួមមាន៖ អាវុធកែច្នៃចំនួន២ដើម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕

image

ដោយ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print