ខេត្តព្រះវិហារ៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន បានដឹកនាំក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ ពិនិត្យ និងព្យាលបាលជំងឺប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព នៅបរិវេណកងពលតូចលេខ៩ ស្ថិតនៅភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺមានជាង១០០០គ្រួសារ ដោយផ្តោតសំខាន់លើជំងឺទូទៅ និងការកាត់វែនតាជូនលោកយាយ លោកតាផងដែរ៕
ដោយ៖ សុខ ខេមរា
...