រថយន្តដឹកត្រីនិងមាន់បែកកង់ក្រឡាប់របួសធ្ងន់ស្រាល៤នាក់នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកត្រី និងដឹកមាន់ កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៥ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តដែលក្រឡាប់នេះពណ៌ស ម៉ាកហ្វ័ត ពាក់ស្លាកលេខ ភ្នំពេញ ២AF-៥០៩៨ ជាប្រភេទរថយន្ត២បាំង ។

សមត្ថកិច្ចឲ្យដឹងទៀតថា នៅមុនពេលកើតហេតុរថយន្តបានដឹកត្រី និងមាន់ ធ្វើដំណើរ ចេញពីពន្លៃ ស្រុកបរិបូរណ៍ ទៅភ្នំពេញ ហើយនៅលើរថយន្តនេះមានគ្នា៥នាក់ ជិះនៅលើរថយន្តនោះ នៅពេលមកដល់ចំណុចកើតហេតុរថយន្តបានបែកកង់ខាងក្រោយក៏ធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់តែម្តង ចំណែកឯកអ្នកជិះនៅលើរថយន្តនេះបានខ្ទាតចេញពីរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់២នាក់និងស្រាល២ម្នាក់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកឯអ្នកបើកបរបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចឲ្យដឹងបន្តទៀតថា ចំពោះជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ៕

1 (5) 1 (2) 1 (3) 1 (4)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print