លោកអភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារប្រលងដល់សិស្សវិទ្យល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០១៥-២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៦នេះ នៅក្នុងខេត្តរតនគិរី មានសិស្សានុសិស្សត្រូវប្រឡងសរុបចំនួន ៨៩៤ នាក់ ស្រី ៣៦៩នាក់ ចែកជា ២ មណ្ឌល គឺមណ្ឌលវិទ្យាសាស្ត្រសង្គមមានចំនួន៦បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី និងមណ្ឌលវិទ្យាសាស្ត្រពិត ស្ថិតនៅក្នុងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ មានចំនួន៦ បន្ទប់ ។

នៅតាមមណ្ឌលប្រលងទាំង២កន្លែងនេះក៏មានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចទាំង២ស្ថាប័ន ក្រុមគ្រូពេទ្យ គណៈកម្មការអនុរក្សមន្ត្រី និងអ្នកសង្កេតការណ៍ដែលពាក់ព័ន្ធជាច្រើនចូលរួមផងដែរ៕

vh (2) vh (1) vh (6) vh (7) vh (5) vh (3) vh (8) vh (4)

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print