ខេត្តពោធិ៍សាត់ ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សារទុតិយភូមិឆ្នាំនេះ សរុបចំនួន ២.៤៩០នាក់មានការកើនឡើងបើធៀបឆ្នាំកន្លងមកទូរទាំងខេត្តពោធិ៍សាត់។
ពីធីប្រឡងសញ្ញាបត្រមធ្យមសិក្សារទុតិយភូមិខាងលើប្រព្រិត្តទៅរយៈ០២ថ្ងៃគឺថ្ងៃទី២២និង២៣ ខែសីហា ឆ្នាំ២០១៦ នៅវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានគណៈមេប្រយោគទូរទាំងប្រទេស, ប្រចាំមណ្ឌលពោធិ៍សាត់, លោកស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់, ព្រមទាំងរួមដំណើរដោយមន្រ្តីរាជការស្ថាប័នពាក់ពន្ធកងកម្លាំងប្រដាប់អាវុធជាច្រើនរូប ក្នុងនោះកមានក្រុមការងារចុះអង្កេតការ ACU ទៀតផង។
ក្នុងការអញ្ជើញកាត់ស្រោមនិងបើកវិញ្ញាសារប្រឡង គណៈអធិបតីមានប្រសាសន៍សំណេះសំណាលជាមួយបេក្ខជនបន្តិចៗម្នាក់ ក្នុងនោះផ្ដោតសំខាន់លើការសូមឲ្យបេក្ខជនយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការប្រឡង នាំយកសេចក្តីថ្លៃថ្នូរដល់ខ្លួនឯង, គ្រួសា, សាច់ញាតិ ខណៈសម័យប្រឡងឆ្នាំនេះមានការមុឺងម៉ាត់ច្បាស់លាស់ ហាមដាច់ខាតយកចូលនៅឯកសារពាក់ពន្ធទូរស័ព្ទ, ម៉ាស៊ីនគិតលេខ ។ល។
បើតាមការបញ្ជាក់ពីលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាពោធិ៍សាត់បានឲ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៥-២០១៦ នេះទូរទាំងខេត្តពោធិ៍សាត់ បេក្ខជនត្រូវប្រឡងសរុបចំនួន ២,៤៩០នាក់, ស្រីចំនួន ១,២០៥នាក់, ក្នុងនោះកមានព្រះសង្ឃផងដែរ ហើយបើប្រៀបធៀបនាឆ្នាំងកន្លងមកគឺ(២០១៤-២០១៥) បេក្ខជនមានឈ្មោះត្រូវប្រឡងត្រឹមតែ ២,១៣៤នាក់ប៉ុណ្ណោះ ដូច្ឆេះឆ្នាំនេះឃើញថាមានការកើនឡើងចំនួន ៣៥៦នាក់ ហើយមណ្ឌលត្រូវប្រឡងមានចំនួន០៤មណ្ឌល ទី១-សាលាបឋមសិក្សាពោធិ៍សាត់, ទី២-អនុវិទ្យាល័យពោធិ៍សាត់, ទី៣-វិទ្យាល័យពោធិ៍សាត់ខាងត្បូង និងទី៤-វិទ្យាល័យពោធិ៍សាត់ខាងជើង សរុបទាំង០៤មណ្ឌលស្មើនិង ១០១បន្ទប់ ក្នុងនោះចែកចេញជា០២រួមមានថ្នាក់វិទ្យាសាស្រ្ត, ៣មណ្ឌល, ស្មើនិង៧២បន្ទប់, ថ្នាក់វិទ្យាសាស្រ្តសង្គម ១មណ្ឌលស្មើនិង២៩បន្ទប់។
លោកប្រធានមន្ទីរបញ្ជាក់បន្តថា បេក្ខជនប្រុស, ស្រី, ព្រះសង្ឃ, ត្រូវប្រឡងវិញ្ញាសារមានចំនួន០៧គឺ, គីមីវិទ្យា, ជីវៈវិទ្យា, ប្រវត្តិវិទ្យា, ភាសាបរទេស, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា ។
ជាងនេះទៀតោះលោកគ្រូ អ្នកគ្រូ ដែលជាមេប្រយោគសុទ្ធសឹងមកពីសាលាបឋមសិក្សា ដែលគេជឿជាក់ថា មិនអាចធ្វើវិញ្ញាសារផ្សេងៗ ចែកបេក្ខជនប្រឡងនោះបានទើយ រីឯខាងក្រៅមានការយាមកាមយ៉ាងម៉ត់ចត់ពីអ្នកសង្កេតការស្ម័គ្រចិត្តចំនួន ១៥៨នាក់, សសយកខេត្ត ២៤នាក់, ACU ៦នាក់, ពេទ្យ ៤នាក់, ឡានពេទ្យ ១គ្រឿង, ប៉ូលីស ១២នាក់, អាវុធហត្ថ ១២នាក់, សម្រាប់០៤មណ្ឌលទូទាំងខេត្ត និងជុំវិញមណ្ឌលប្រឡង សូម្បីកន្លែងហ្វូតូកូពីក៏ត្រូវបិទជិតអស់ដែរ។
ប្រភពនានាជុំវិញមណ្ឌលប្រលងលើកឡើងថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ជាព្រឹកចាប់ផ្តើមប្រលងទាំងក្នុងនិងក្រៅប្រកបដំណើរការដោយរលូន ប៉ុន្តែនៅពេលដំណើរការទៅមុខទៀតគេមិនទាន់ដឹងថា យ៉ាងណានៅឡើយនោះទេ៕
ដោយ៖ ប៉ឹម ពិន