ខេត្តត្បូងឃ្មំុៈ បុរសម្នាក់ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនចំនួន៣លើកដោយផឹកទឹកអាសីុត១លើកនិងអា ក ២លើក តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ ហើយសកម្មភាពរបស់បុរសខាងលើនេះត្រូវបានប្រភពបង្ហើបថាប្រហែលជាគេមានជំងឺសសៃប្រសាទ។
ហេតុការនេះកើតឡើងនៅម៉ោង៣និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅរោងលក់ទឹកអំពៅ ភូមិ ៦ ឃុំជប់ ស្រុក_ខេត្តត្បូងឃ្មុំ ។
តាមប្រភពពត៍មានពីសម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ រស់់ សុផុនហៅតុល ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិ ១០៨ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។ជនរងគ្រោះបានយកកាំបិតបុ័ងតោ អាករ ប៉ុនប៉ងសម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសដាច់បំពង់ក កម្រិតធ្ងន់ ហើយត្រូវបានក្រុមឆ្មាំយាមកាមចំការកៅស៊ូជប់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ និងពុំទាន់ដឹងវាសនាថាស្លាប់ ឬរស់យ៉ាងណាឡើយ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដងថា ជនរង គ្រោះ ជាបុរសពោះម៉ាយ (ប្រពន្ធលែង) មានជម្ងឺសសៃប្រសាទ ផឹកទឹកអាសីុត នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥និងធ្លាប់អាករខ្លួនឯងក្នុង ឆ្នាំ ២០១៥ដែរ ៕
វណ្ណះ