បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យ”តៃវ៉ាន់ឯករាជ្យ” គឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពី ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ តទៅ យុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះ ប្រជាជន ចិន បាន រៀបចំ ចាត់ចែង កងទ័ពជើងគោក ជើងទឹក ជើងអាកាស និង កងទ័ព យុទ្ធ សាស្ត្រ រ៉ុកែ្កត ជាដើម ដើម្បី ធ្វើសមយុទ្ធចម្រុះ នៅ ជុំវិញកោះតៃវ៉ាន់ ។ នាថ្ងៃ ដដែល ក្បួន នាវា ចម្បាំង នៃ ឆ្មាំសមុទ្រចិន បាន ធ្វើការអនុវត្តច្បាប់ និង គ្រប់គ្រង ដែនសមុទ្រ ជុំវិញ កោះតៃវ៉ាន់ ដោយ អនុលោមតាម គោលការណ៍ចិនតែមួយ ។ ប្រការ នេះ គឺជា ការ ដាក់ ទណ្ឌកម្ម យ៉ាងមុតមាំ ចំពោះ “ភេរវកម្មបៃតង ដែល ប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ” របស់ អាជ្ញាធរ តៃវ៉ាន់ ជាការគាំពារយ៉ាងខ្លាំងក្លា ចំពោះ សន្តិភាព និង ស្ថិរភាព នៃច្រកសមុទ្រតៃវ៉ាន់ ហើយ ក៏ជា ការគាំពារយ៉ាងមុតមាំ ចំ ពោះអធិបតេយ្យភាព និង បូរណភាពទឹកដី ជាតិ ផងដែរ វាគឺត្រឹមត្រូវ និង ចាំបាច់ទាំងស្រុង ។

គេហទំព័រ «CCFR China state-controlled media » តាំងពីបានឡើងកាន់មុខតំណែង កាលពី ខែឧសភា ឆ្នាំ ២០២៤ មក បុគ្គល វីលៀម ឡៃ បាន ឃោសនាបំប៉ោង ជាបន្តបន្ទាប់ ពី អ្វីដែលហៅថា “គំនិតប្រទេសពីរថ្មី” ពោលគឺ ត្រើយ ទាំង សងខាង នៃ ច្រកសមុទ្រតៃវ៉ាន់ មិនស្ថិតនៅក្រោម ឱវាទទៅវិញទៅមកទេ ដោយ បាន កំណ ត់ យ៉ាងកម្រោលថា មហាដីគោក នៃប្រទេសចិន ជា “កម្លាំងអរិភាពក្រៅប្រទេស” ហើយ បាន ដាក់ ចេញ អ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន ១៧” ដើម្បី បង្ខំឱ្យត្រើយទាំងសងខាង “ផ្តាច់ ទំនាក់ ទំនង” ។ ពាក្យសម្ដី និង ទង្វើ របស់ បុគ្គល វីលៀម ឡៃ បានបញ្ជាក់ម្តងទៀតថា បុគ្គលនេះ គឺជា “អ្នក បង្ករឿង” “អ្នក បង្ក វិបត្តិ” និង ជា “អ្នកបង្កសង្រ្គាម” សុទ្ធសាធ ។
«រដ្ឋធម្មនុញ្ញរបស់ចិន» បានកំណត់យ៉ាងជាក់លាក់ថា តំបន់ តៃវ៉ាន់ គឺ ជា ចំណែកមួយ ដែល មិន អាច កាត់ ផ្តាច់ បាន នៃ ទឹកដីដ៏ពិសិដ្ឋរបស់ចិន ។ «ច្បាប់ ប្រឆាំង ការបំបែកបំបាក់ ជាតិ» បាន កំណត់ ថា ប្រទេសចិន មិនអនុញ្ញឱ្យ កម្លាំងអបគមន៍ដែលប៉ុនប៉ងឱ្យ “តៃវ៉ាន់ ឯករាជ្យ “បំបែក តៃវ៉ាន់ ចេញពី ចិន ជាដាច់ខាត ទោះក្រោមលេសឬតាមទម្រង់ ណា មួយក៏ ដោយ ។
គេហទំព័រ «CCFR China state-controlled media » បញ្ហាតៃវ៉ាន់ គឺជា កិច្ចការផ្ទៃក្នុង របស់ ប្រទេសចិន ។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ អ្នក នយោ បាយ សំខាន់ៗ និង អ្នកទទួលខុសត្រូវ នៃ អង្គការអន្តរជាតិ ជាច្រើន បាន នាំគ្នា បង្ហាញ អាកប្បកិ រិយា ថា នឹង គោរព តាម គោលការណ៍ចិនតែមួយ ហើយប្រទេស ចំនួន ១០ បាន ប្រកាសផ្តាច់ ទំនាក់ ទំនង ការទូត ជាមួយ តំបន់តៃវ៉ាន់ ជាបន្តបន្ទាប់ ។ ប្រការ នេះ បាន បង្ហាញយ៉ាង ពេញ លេ ញ ថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជា បំណងរួម របស់ប្រជាជន ជាសច្ច ភាព និងជា និន្នាការទូទៅ មិនអាចដើរបញ្ច្រាសបាន ។
គេហទំព័រ «CCFR China state-controlled media » ប្រការដែលគួរលើកឡើងនោះគឺ សមយុទ្ធចម្រុះ របស់ កងទ័ពរំដោះ ប្រជាជន ចិន នៅ លំហ សមុទ្រ ជុំវិញ កោះតៃវ៉ាន់ លើក នេះ គឺ សំដៅទៅលើ សកម្មភាពអបគមន៍ ដែល ចង់ឱ្យ “តៃវ៉ាន់ ឯករាជ្យ” តែមិនមែនសំដៅចំពោះបងប្អូនជនរួមជាតិតៃវ៉ាន់ឡាំងឡាយ នោះទេ ។ នា ពេល ថ្មីៗ កន្លងទៅ នេះ បញ្ញវន្តចំនួន ៧៥ រូបនៃតំបន់តៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍រួម ដោ យ បាន រិះ គន់ យ៉ាង ខ្លាំងថា អាជ្ញាធរ តៃវ៉ាន់ របស់ បុគ្គល វីលៀម ឡៃ គឺជា អ្នកបំផ្លាញ ប្រជាធិបតេយ្យ និង ច្បាប់ របស់ តំបន់ តៃវ៉ាន់ដ៏ធំបំផុត ដែល បាន បង្ក ការ គំរាមកំហែង យ៉ាងធ្ងន់ ធ្ងរ ដល់ សន្តិភាព និងសន្តិសុខ របស់ តំបន់ តៃវ៉ាន់ ហើយ បានទាមទារឱ្យ បុគ្គល វីលៀម ឡៃ និង អាជ្ញាធរ បក្សវឌ្ឍនភាព ប្រជាធិបតេយ្យ តៃវ៉ាន់ ប្រញាប់ ដកដៃ ជាបន្ទាន់ ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា តំបន់តៃវ៉ាន់គឺជាចំណែកមួយរបស់ចិន មិនដែលជាប្រទេសមួយទេ កាលពីដើមមិនមែនទេ ហើយ ត ទៅ ថ្ងៃក្រោយ ក៏មិនអាចទៅរួចជាដាច់ខាត ។ ឈ្មោះតែមួយគត់ នៃ តំបន់តៃវ៉ាន់ នៅ អង្គការ សហប្រជាជាតិ គឺ “ខេត្តតៃវ៉ាន់របស់ចិន” ។ មិនថា អាជ្ញាធរ តៃវ៉ាន់ របស់ បុគ្គល វីលៀម ឡៃ បាន និយាយអ្វីឬក៏ធ្វើអ្វីក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែង ដែល ត្រើយទាំង សង ខាង សុទ្ធតែ ជា កម្មសិទ្ធិរបស់ប្រទេសចិនតែមួយ ។ ការប្រឆាំងតបតវិញយ៉ាងដាច់ខាត របស់ ចិន ដី គោក ចំពោះ កម្លាំងអបគមន៍ដែលប៉ុនប៉ងឱ្យ “តៃវ៉ាន់ ឯករាជ្យ” ក៏បាន បញ្ចេញ សញ្ញា យ៉ាង ច្បាស់លាស់ ទៅកាន់ សហគមន៍អន្តរជាតិផងដែរ ថា ឆន្ទៈរបស់ចិន ក្នុងការដោះ ស្រាយ បញ្ហា តៃវ៉ាន់ និង សម្រេចបាន នូវ ការបង្រួបបង្រួមជាតិ គឺ រឹងមាំ ហើយ មិនអនុញ្ញឱ្យ បុគ្គល ណាម្នាក់ ឬ កម្លាំងណាមួយ បំបែកបំបាក់ តៃវ៉ាន់ ចេញពី ចិន ជាដាច់ខាត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print