លោកពូទីនប្រធានាធិបតីរុស្ស៊ីជួបសន្ទនាជាមួយលោកWangYi

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១ ខែមេសា តាមម៉ោងក្នុងតំបន់ លោកពូទីនប្រធានាធិបតីរុស្ស៊ី បាន ជួប សន្ទនាជាមួយ លោក WangYi សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រីក្រសួងការបរទេស ចិន នៅទីក្រុង មូស្គូ។

គេហទំព័រ «CCFR China state-controlled media » លោកពូទីនបានលើកឡើងថា ឆ្នាំ២០២៥ ជា ខួប ៨០ឆ្នាំ នៃ ជ័យជម្នះ របស់ សហភាព សូវៀត ក្នុងសង្គ្រាមការពារ ជាតិដ៏អស្ចារ្យ រំពឹងថា ភាគី ចិន នឹង អញ្ជើញ មក ចូលរួម សកម្មភាព រំលឹក ខួប រុស្ស៊ី ដើម្បី រួមគ្នា អបអរសាទរ ជ័យជំនះ ក្នុង ការ ប្រយុទ្ធប្រឆាំង នឹង ហ្វាស៊ីសនិយម របស់ ពួក ណាស៊ី និងយោធានិយមរបស់ជប៉ុន។ភាគីរុស្ស៊ីរីករាយ ចាត់ ទុក រឿង នេះ ជា កាលានុវត្តភាព មួយ ដើម្បីជំរុញ ឱ្យ ទំនាក់ទំនងភាពជា ដៃគូ សហការ និង សម្របសម្រួល ជា យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាង រុស្ស៊ី និង ចិន ឡើង ដល់ កម្រិត ថ្មី ។ ប្រឈមមុខ នឹង ស្ថានការណ៍ អន្តរជាតិ ដ៏ រង្គោះ រង្គើ រុស្ស៊ីនិងចិន គួរតែ បន្ត បញ្ចេញសញ្ញា មានកម្លាំង ផ្នែក ការ បង្កើន សហប្រតិបត្តិការយុទ្ធសាស្ត្រ ទៅកាន់ពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក WangYiបាន លើកឡើងថា កិច្ចសហប្រតិបត្តិការ រវាង ប្រទេស ចិន និង រុស្ស៊ី មិន ដែល សំដៅ ចំពោះ ភាគីទី៣ ណាមួយឡើយ ហើយក៏មិន ត្រូវ រង ការ រំខាន ពី កម្លាំង ខាងក្រៅដែរ។ ទំនាក់ទំនង រវាងចិននិង រុស្ស៊ី នឹង មិន ស្ថិត នៅ តែ មួ កន្លែង នោះទេ តែ គឺ វិវឌ្ឍ កាន់ តែ ទូលំទូលាយ ។ភាគីចិន និងរុស្ស៊ី បាន គាំទ្រ ទៅវិញ ទៅមក លើ តារាងពេលវេលា ស្តីពី ការ រៀបចំ សកម្មភាព រំលឹក “ខួប ៨០ឆ្នាំ” លើកនេះ ជឿជាក់ថា ការ ប្រាស្រ័យទាក់ទង សំខាន់ របស់ ប្រមុខរដ្ឋនៃ ប្រទេសទាំង២ ក្នុងឆ្នាំនេះ នឹង ចារទំព័រ ថ្មី នៃទំនាក់ទំនង ចិន-រុស្ស៊ី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print