ប្រធាន FIFA លោក Gianni Infantino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកសង្ឃឹមថាប្រទេសរុស្ស៊ីអាចចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឡើងវិញក្នុងពេលឆាប់ៗនេះដោយសារមានសញ្ញាថាសង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់។
ក្លឹប បាល់ទាត់ និងក្រុមជម្រើសជាតិរុស្ស៊ី ត្រូវបានផ្អាកពីការប្រកួតរបស់សហព័ន្ធបាល់ទាត់ពិភលោក(FIFA)និង សហព័ន្ធបាល់ទាត់ទ្វីបអ៉ឺរ៉ុប(UEFA)ចាប់តាំងពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022។
លោក Infantino បាននិយាយនៅឯសមាជ UEFA លើកទី 49 នៅទីក្រុង Belgrade ថា “នៅពេលដែលកិច្ចពិភាក្សាកំពុងបន្តដើម្បីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ខ្ញុំសង្ឃឹមថាយើងនឹងអាចផ្លាស់ទីទៅទំព័របន្ទាប់ក្នុងពេលឆាប់ៗនេះ ដោយប្រទេសរុស្ស៊ីអាចវិលត្រលប់មកពិភពបាល់ទាត់ ព្រោះវាមានន័យថាអ្វីៗត្រូវបានដោះស្រាយ។
”
ព្រឹត្តការណ៏បាល់ទាត់ធំៗនឹងធ្វើឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិកដូចជា
Club World Cup ចាប់ផ្តើមពីថ្ងៃទី 14 ខែមិថុនាដល់ថ្ងៃទី 13 ខែកក្កដា
និង ការប្រកួតWorld Cup នៅឆ្នាំក្រោយដែលមានសហម្ចាស់ផ្ទះបីគឺ
សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា