បើកម៉ូតូឆ្លងផ្លូវបុកជាមួយម៉ូតូមួយគ្រឿងទៀត​បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅកន្លែង​កេីត​នឹង​កន្លែងចំណែកម្នាក់​ទៀត​រង​របួស​ស្រាល​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ម៉ូតូបេីកឆ្លងផ្លូ

បបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត។
​ហេតុ​គ្រោះថ្នាក់ចរាចរណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលឡើង​កាល​ពី​ម៉ោង​ ១០នឹង​៣០នាទី​យប់ថ្ងៃទី០៦ ខែ​មេសា​ឆ្នាំ​២០២៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​២០១១ ​ស្ថិត​នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថាសព​មាន​ឈ្មោះ​ អូ​ទ្រី​ ​អាយុ​៦០ឆ្នាំ​មុខរបរ​ នៅ​ផ្ទះ​ រស់​នៅ​ភូមិ​ ប្រប្រក់​ខាង​ជេីង​ សង្កាត់​កាកាប​ទី​១​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​ ។

​ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង​ថា ​នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​អ៊ុំ​ប្រុស​ម្នាក់ បើក​ម៉ូតូ​ម៉ាក​ហុងដា​គប់​ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1P-8869 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០១១ ក្នុងទិសដៅពីលិចទៅកើតខណៈបេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស្កុបពី ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1JS-4400 បេីក​បរ​ដោយ​យុវជន​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០១១ក្នុង​ទិស​ដៅ​ពី​កេីត​ទៅ​លិច​ ​បាន​បេីក​ឆ្លង​ផ្លូវ​ហេីយ​បេីក​ បញ្រ្ចាស​ចរាចរណ៍​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​អ៊ុំ​ប្រុស​ម្នាក់​​ ពេញ​ទំហឹង​បណ្តាល​ឲ្យ​ អ៊ុំ​ប្រុស​​ដួល​បោក​ទៅ​នឹង​ថ្នល់​បណ្តាល​ឲ្យ​បែក​ក្បាល​ស្លាប់នៅកន្លែង​កេីត​ហេតុ​ ចំណែក​ឯ​ខាង​ម៉ូតូ​ស្កុប​ពី​បេីក​បរ​ដោយ​យុវជន​ម្នាក់​វិញ​រង​របួស​ស្រាល​ ។

បន្ទាប់ពីកេីត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​កន្លែង​កើត​ហេតុ​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​វាស់​វែង​​យក​ម៉ូតូ​​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង​ចាំដោះ​នៅពេលក្រោយ​ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ដេីម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ពោធិ៍​ចិន​តុង​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print