ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតនឹងកន្លែងចំណែកម្នាក់ទៀតរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបេីកឆ្លងផ្លូ
បបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត។
ហេតុគ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១០នឹង៣០នាទីយប់ថ្ងៃទី០៦ ខែមេសាឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ២០១១ ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ អូទ្រី អាយុ៦០ឆ្នាំមុខរបរ នៅផ្ទះ រស់នៅភូមិ ប្រប្រក់ខាងជេីង សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញអ៊ុំប្រុសម្នាក់ បើកម៉ូតូម៉ាកហុងដាគប់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1P-8869 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីលិចទៅកើតខណៈបេីកមកដល់ចំណុចកេីតហេតុ ស្រាប់តែឃើញម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្កុបពី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JS-4400 បេីកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ក្នុងទិសដៅពីកេីតទៅលិច បានបេីកឆ្លងផ្លូវហេីយបេីក បញ្រ្ចាសចរាចរណ៍ ក៏ជ្រុលទៅបុកម៉ូតូអ៊ុំប្រុសម្នាក់ ពេញទំហឹងបណ្តាលឲ្យ អ៊ុំប្រុសដួលបោកទៅនឹងថ្នល់បណ្តាលឲ្យបែកក្បាលស្លាប់នៅកន្លែងកេីតហេតុ ចំណែកឯខាងម៉ូតូស្កុបពីបេីកបរដោយយុវជនម្នាក់វិញរងរបួសស្រាល ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញដើម្បីវាស់វែងយកម៉ូតូយកទៅរក្សាទុកដេីម្បីរងចាំដោះនៅពេលក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍ចិនតុង ៕
ដោយ៖ ជ្រោយពេជ្រ