តើមានរឿងអ្វីកើតឡើង? អាល្លឺម៉ង់ស្នើពលរដ្ឋរបស់ខ្លួនរក្សាស្បៀងអាហារទុកប្រើប្រាស់យ៉ាងតិចបាន​១០ថ្ងៃ

ចែករំលែក៖

រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសអំពាវនាវដល់ពលរដ្ឋការពារខ្លួនដោយស្តុបទុកស្បៀងអាហារសម្រាប់ប្រើប្រាស់បរិភោគយ៉ាងតិច១០ថ្ងៃខ្លាចមានហេតុការអាក្រក់កើតឡើងឬរងការវាយប្រហារ។

សារព័ត៌មាន Frankfurter Allgemeine Sonntagszeitung (AFS) កាលពីថ្ងៃទី២១ ខែសីហា បានដក់ស្រង់ការប្រកាសរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ ដោយស្នើឲ្យពលរដ្ឋរក្សាស្បៀងអាហារទុកប្រើប្រាស់ឲ្យបាន១០ថ្ងៃយ៉ាងតិច ខ្លាចមានអាសន្នកើតឡើងជាយថាហេតុ។ នៅក្នុងការប្រកាសនោះក៏បានបញ្ចាក់ផងដែរថា ពលរដ្ឋត្រូវរក្សាទុកទាំងអាហារនឹងទឹក សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងពេលមានអាសន្ន។ ក្រៅពីនេះក៏មានបរិក្ខា ថ្នាំពេទ្យ សម្រាប់ដោះស្រាយបញ្ហាបណ្តោះអាសន្ន។

តាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់បញ្ចាក់ថា គម្រោងខាងលើនិងត្រូវសភាអនុម័តនៅថ្ងៃទី២៤ ខែសីហា ប៉ុន្តែមិនបានបញ្ចាក់លម្អិតពីព័ត៌មានខាងលើនោះឡើយ។

ការស្នើរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានបង្ករការព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋនៅក្នុងប្រទេសនិងនៅជុំវិញពិភពលោក ពីសង្គ្រាមលោកលើកទី៣ អាចកើតឡើងក្នុងពេលឆាប់ៗនេះ។

ការប្រកាសខាងលើស្របពេលដែលចិនធ្វើសមយុទ្ធទប់ទល់សង្គ្រាមបរមាណូ និងស្នើពលរដ្ឋត្រៀមខ្លួនក្នុងការធ្វើសង្គ្រាមបរមាណូ។ ចំណែករុស្ស៊ីវិញបានសាងសង់ត្រង់សេធំៗជាច្រើនកន្លែងនៅក្រោមដីដើម្បីទុកឲ្យពលរដ្ឋទៅលាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើងអាចរក្សាជីវិតបាន។

សកម្មភាពរបស់ប្រទេសមហាអំណាចលើពិភពលោកមានអ្វីជាអាថកំបាំង។ តើមហាអំណាចត្រៀមខ្លួនធ្វើសង្គ្រាមបរមាណូឬ? បានជាមានសកម្មភាពខុសប្រក្រតីជាច្រើន។ ទាំងនោះគឺជាក្តីបារម្ភរបស់ពលរដ្ឋនៅជុំវិញពិភពលោក ខ្លាចមានសង្គ្រាមកើតឡើងក្លាយទៅជាសង្គ្រាមលោកលើកទី៣ នឹងធ្វើឲ្យពិភពលោកវិនាសកម្ម។

កន្លងមកចិន និងរុស្ស៊ី បានប្រកាសរួមគ្នារៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។ អ្នកឯកទេសវិភាគបានបញ្ចាក់ថា បើចង់រៀបចំពិភពលោកឡើងវិញនោះ ហើយអាចធ្វើទៅរួចលុះត្រាណាតែមានសង្គ្រាមលោកកើតឡើង ពេលនោះចិននឹងរុស្ស៊ីអាចយកឈ្នះអាមេរិកនិងសម្ព័ន្ធមិត្ត ទើបអាចរៀបចំបាន តែបើចិនរុស្ស៊ីបរាជ័យវិញនោះនឹងធ្វើឲ្យប្រទេសទាំងពីរធ្លាក់ក្នុងគម្រិតសូត្យ។

ប៉ុន្តែបើមានសង្គ្រាមលោកលើកទី៣ កើតឡើងនោះប្រទេសទាំងអស់នឹងខិតខំយកឈ្នះរៀងៗខ្លួនដោយប្រើប្រាសគ្រប់វិធីសាស្ត្រនិងអាវុធទំនើបៗដែលខ្លួនមានក្នុងនោះមានអាវុធបរមាណូជាដើម។ ការប្រជែងយកឈ្នះរៀងៗខ្លួននិងធ្វើឲ្យពិភពលោកធ្លាក់ក្នុងមហន្តរាយ ៕

1 (3) 1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print