ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ការងារ កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោកនាយរងសេនាធិការ ស្នងការទាំង០៨ នាយ-នាយរងការិយាល័យ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ៕
ដោយ សុខ ខេមរា
...