ឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ គោរពជូនពរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ នាពេលខាងមុខនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​សារលិខិត​គោរពជូន​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​ ។

នៅក្នុង​សារលិខិត​របស់​លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ បានមានប្រសាសន៍ថា​ សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំបាទសូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សក្រៃលែង ជូនចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំសូម យកឱកាសដ៏នក្ខត្តឫក្សនេះ សម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះវីរភាពដឹកនាំប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចមហាបវរធិបតី ក្នុងតួនាទីជាមគ្គទេសក៍ដ៏ស្វាហាប់ និងប៉ិនប្រសប់ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយបន្តខិតខំពុះពារបង្កើតបានស្នាដៃ និងសម្រេចបានសមិទ្ធផលគួរឱ្យស្ញប់ស្ញែង ជាច្រើនក្នុងនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការបន្តគាំពារដល់សុខុមាលភាព និងលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព នានា ក្នុងគោលដៅជំរុញការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព ។

ខ្ញុំបាទសូមយកឱកាសដ៏ថ្លៃថ្លានេះបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

...

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print