ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តអ្វី អង្គុយក្បែរផ្លូវសុខៗ ឃើញរថយន្តដឹកដី ហក់តោង រួចទម្លាក់ខ្លួនចូលក្រោមរថយន្តកិនអូសជាង១០ម៉ែត្រ បណ្តាលអោយកិនស្លាប់ ។
ហេតុការណ៍នេះដែលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សពរងគ្រោះមានវ័យប្រហែលជាង ៤០ឆ្នាំ ភេទប្រុស មានភិនភាគ សម្បុរពណ៍សណ្តែកបាយ ពាក់អាវដៃវែង ពណ៍ផ្ទៃមេឃ ស្លៀកខោខ្មៅជើងវែង ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មានបុរសម្នាក់មិនដឹងមានវិបត្តិអ្វី អង្គុយក្បែរផ្លូវ ខណៈមានរថយន្តដឹកខ្សាច់មួយគ្រឿង ពណ៌ត្រីអុី ពាក់ផ្លាកលេខភ្នំពេញ 3H-7524 បានបើកឆ្លងកាត់ចំណុចកើតហេតុ បានហក់តោងរថយន្ត លុះតោងរថយន្តបានបន្តិច រួចក៏បានទម្លាក់ខ្លួនចុះមកខាងក្រោមកិនអូសជាង១០ម៉ែត្រ ក៏ត្រូវកង់រថយន្តដឹកខ្សាច់កិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកឯអ្នកបេីកបររថយន្តដឹកខ្សាច់ខាងលេីបានរត់គេចខ្លួនបាត់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ រួចបន្តទាក់ទងហៅជំនាញចរាចរណ៍ផ្លូវគោក ដើម្បីមកយករថយន្តទៅរក្សាទុករងចាំការដោះស្រាយពេលក្រោយចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់រួចក៏ប្រគលសពអោយរថយន្ដសាមុយដឹកតំម្កល់ទុកនៅវត្តរង់ចាំសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕