ភ្នំពេញ ៖ សំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន ០៤ល្វែងនិងម៉ូតូ០១គ្រឿងបានរងការខូចខាតយ៉ាងដំណំ ខណៈដងសន្ទូច សម្រាប់ស្ទូចថ្មបេតុងដែលដាក់ទប់តាមមាត់ប្រឡាយ ស្រាប់តែផុងដី ផ្អៀងមួយចំហៀងរំលំពីលើ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី១០ខែ ខែមេសាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយមាត់ប្រឡាយស្ពានដែក សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញគ្រឿងចក្រស្ទូចលើកបេតុង ដើម្បីសង្កត់តាមមាត់ប្រឡាយជាធម្មតាដូចសពមួយដង ។ ខណៈមកដល់ពេលកើតហេតុ បានបាក់ដងសន្ទូច ដែលកំពុងស្ទូចថ្មបេតុងទៅសង្កត់តាមមាត់ប្រឡាយបន្តទៀត ក៏ស្រាប់តែគ្រឿងចក្រផុងដីមួយចំហៀង បណ្ដាលឲ្យរលំគ្រឿងចក្រនិងដងស្ទូចប្រវែងប្រហែល៥០ម៉ែត្រសង្កត់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន០៤ល្វែង និងម៉ូតូចំនួន១គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ។
ក្រោយមក ស្រាប់តែមានតំណាងក្រុមហ៊ុនមកធ្វើការសម្របសម្រួលដោះស្រាយសំណងជាមួយពលរដ្ឋរងគ្រោះ និងដាក់កម្លាំងជាងចុះកាត់ដងស្ទូចយកចេញពីទីតាំងកើតហេតុដើម្បីធ្វើការជួសជុលបន្ត ៕ដោយ ៖ ភារ៉ា ដង្កោ