ចាប់ខ្លួនថៅកែលក់សាច់អាំងយីហោ ហេងហេង បញ្ជូនទៅតុលាការពាក់ព័ន្ធ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ចែករំលែក៖

ភ្នំពេញ ៖ ថៅកែលក់សាច់អាំងយីហោ ហេងហេង ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាពៅអ៊ុំម្តុំទួលគោក ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីចេញមូលប្បទានប័ត្រដោយគ្មានសាច់ប្រាក់”សែកស្អុយ” ។ ថៅកែលក់សាច់អាំងរូបនោះឈ្មោះ ញ៉ សុខហេង ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅផ្ទះលេខ ២៨ ផ្លូវលេខ ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា សម្រេចដាក់ជនត្រូវចោទឈ្មោះ ញ៉ សុខហេង ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបញ្ញាត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។ ថៅកែលក់សាច់អាំងយីហោ ហេងហេង មានដីកាបង្គាប់ឲ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនមកប្រគល់ជូនសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដែលដីបង្គាប់ឲ្យចាប់ខ្លួននោះ បានចេញនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដោយលោក រស់ សាម៉ីឌី កាលនៅជាចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញ ។ ជនត្រូវចោទនិងអាចត្រូវឃុំខ្លួនដើម្បីអនុវត្តទោសតាមច្បាប់ជាធរមាន ៕ ដោយ រ៉ារ៉ា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print