ភ្នំពេញ៖ឆ្លងចរន្តអគ្គិសនីឆេះលេីអគារខុនដូមួយកន្លែងផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ទ្រាមបាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១០ខែមេសាឆ្នាំ២០២៥ ចំនុចអាគារខុនដូយីហោ ធនាគារឈឺហ្វ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវ៣២២សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា អគារខុនដូខាងលេី កំពុងតែសាងសង់មិនទាន់រួចរាល់នោះទេ ហើយស្រាប់តែដល់ម៉ោងកេីតហេតុ ពួកគាត់បានឃើញមានអណ្ដាតភ្លើង ព្រាកៗចេញពីចាំហៀងអគារខាងលេី ទេីបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញពន្លត់អគ្គីភ័យចេញរថយន្តចំនួន៤គ្រឿង ទៅទីតាំងកេីតហេតុដេីម្បី ទប់ស្កាត់ដេីម្បីកុំអោយមានការរាលដាលផងដែរ ។
ពាក់ព័ន្ធករណីនេះផង សមត្ថកិច្ចមិនបានបាញ់ទឹកនោះទេដោយសារតែអគារខ្ពស់ពេក ហើយណាមួយភ្លើងក៏ឆេះខ្សែភ្លើងតិចតួចរលត់ទៅដោយខ្លួនឯង ទេីបសមត្ថកិច្ចនាំគ្នា ទៅតាមគោលដៅរៀងៗខ្លួនវិញ ៕ដោយ៖សុខាសែនជ័យ