ជនសង្ស័យ០៤នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូន ជនសង្ស័យ០៤នាក់ នឹងជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ទៅកាន់តុលាការ ក្រោយស្រាវជ្រាវរយៈពេល០២ថ្ងៃ ។

ក្នុងប្រត្តិបត្តិការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញផ្ទាល់តែម្តង ។ 

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ 

១-ឈ្មោះ សុឹម សំណាង ហៅ ណាងអូរ ភេទប្រុស អាយុ៣០ឆ្នាំ , ២-ឈ្មោះ ជិន រស្មី ហៅ មុី ភេទប្រុស អាយុ៣២ឆ្នាំ , ៣-ឈ្មោះ ប្រាក់ បញ្ញា ហៅ និត ភេទប្រុស អាយុ៣៣ឆ្នាំ , ៤-ឈ្មោះ រ៉ា វិរះ ហៅ រាជ ភេទប្រុស អាយុ៣១ឆ្នាំ ។ 

លោក ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានប្រាប់អោយដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយនៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៥ បានបញ្ជាអោយលោក ដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ដែលតែងតែធ្វេីសកម្មភាព សកម្ម (ឆក់ )ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ក្នុងភូមិសាស្រ្តភ្នំពេញ នៅវេលាទាបៗភ្លឺ ។ 

ករណីទី១ ៖ ឆក់ទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះអានីកាត់ដេរ  ផ្លូវលេខ៥៩៨ សង្កាត់ បឹកកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ , ករណីទី២ ៖ ឆក់ទូរសព្ទ័ដៃ នៅចំណុច សាលាសំពៅមាស ផ្លូវ ១៦១ ភូមិទី៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា , ករណីទី៣ ៖ ឆក់ទូរសព្ទ័ដៃ នៅចំណុច  ផ្លូវលេខ៦៣កែង២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

លោកឧត្តមសនីយ៍ត្រី ប៊ុត សត្យា បានសង្កត់ធ្ងន់ថា  ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួក សេសសល់ កំពុងរត់គេចខ្លួន ដែលសកម្ម ក្នុងសកម្មភាព ឆក់ទូរសព្ទ័បន្តទៀត ហើយសមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print