កីឡាករ Mathieu Flamini និង Emmanuel Adebayorអតីតសមាជិកក្រុមកាំភ្លើងធំ Arsenal បានសម្រេចចិត្តទៅលេង ឲ្យក្រុម Caykur Rizespor នៅក្នុងក្រប ខ័ណ្ឌកំពូលរបស់ប្រទេសទួរគី ។
កីឡាករទាំងពីររូបនេះនឹងទៅលេងឲ្យក្រុម Caykur Rizespor ដោយគ្មានតម្លៃ ខ្លួនផ្ទេរនោះទេ។ ខ្សែប្រយុទ្ធ Emmanuel Adebayor មិនត្រូវបានក្រុម Cryst al Palace បន្តកុងត្រាថ្មីឡើយឲ្យក្រោយពីបញ្ចប់រដូវកាលឆ្នាំ២០១៥-២០១៦ ខណៈដែលខ្សែ បម្រើសញ្ជាតិបារាំង Mathieu Flamini ក៏ត្រូវបានក្លិបកាំភ្លើងធំបដិសេធមិនបន្តកិច្ចសន្យាជាមួយសម្រាប់រដូវកាលថ្មីនេះដែរ ។
Emmanuel Adebayor ធ្លាប់បានបង្ហាញថ្វីជើងល្អដោយស៊ុតបាល់បាន៤៦គ្រាប់ ក្នុងរយៈពេល៣ឆ្នាំលេងឲ្យក្រុមកាំភ្លើងធំហើយបន្ទាប់មកក៏មានឱកាសទៅលេងឲ្យក្រុម Manchester City, Real Madrid និង Tottenham។ ចំណែកខ្សែបម្រើ Flamini ដែលជាអតីតកីឡាកររបស់ក្លិប AC Milan ផងដែរនោះ ធ្លាប់បានបង្ហាញខ្លួន២៤២ ប្រកួតឲ្យក្រុម Arsenal ចំនួន២រដូវកាល។
លោក Hikmet Karaman គ្រូបង្វឹក របស់ក្លិបCaykur Rizesporបានឲ្យដឹងថា “យើងបានឈានដល់កិច្ចព្រមព្រៀងជា មួយនឹងកីឡាករទាំងពីរហើយ។ ពួកគេនឹងមកលេងឲ្យក្លិបយើងនៅក្នុងរយៈពេល ឆាប់ៗខាងមុខ”៕
ដោយ៖ ដេវីត