អីរ៉ង់ឈប់ឲ្យយន្តហោះរុស្ស៊ីប្រើប្រាស់ទីតាំងក្នុងការវាយប្រហារទៅលើក្រុម​ IS នៅស៊ីរី

ចែករំលែក៖

កាលពីថ្ងៃទី២២ ខែសីហា អីរ៉ង់បានផ្អាកមិនឲ្យយន្តហោះរុស្ស៊ីប្រើប្រាស់ទីតាំងទ័ពអាកាសរបស់ខ្លួនក្នុងការវាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី ។

ការសម្រេចខាងលើភ្លាមៗរបស់អីរ៉ង់ ក្រោយពេលដែលរុស្ស៊ី បានទម្លាយព័ត៌មានថា យន្តហោះរុស្ស៊ីហោះហើរចេញពីប្រទេសអីរ៉ង់ ទៅវាយប្រហារទៅលើគោលដៅក្រុមភេរវករ ។ ការប្រកាសនោះកើតឡើងក្រោយពេលដែលមេទ័ពជាន់ខ្ពស់អីរ៉ង់ មួយរូបបានថ្កោលទោសរុស្ស៊ីថា បានទម្លាយរឿងសម្ងាត់ ដែលជាការក្បថទំនុកចិត្តរបស់អីរ៉ង់ ។ ទាំងនោះហើយទើបអីរ៉ង់ឲ្យរុស្ស៊ី បញ្ឈប់ការប្រើប្រាស់ទីតាំងយោធារបស់ខ្លួន ដែលជាការឆ្លើយតបទៅនឹងការមិនរក្សាពាក្យសន្យា។

អីរ៉ង់ និងរុស្ស៊ី ជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតរបស់រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកបាសាអាលអាសាដ ។ ប៉ុន្តែទីក្រុងតេអីរ៉ង់ មានការប្រុងប្រយ័ត្ន និងរក្សាការសម្ងាត់ជានិច្ចនៅក្នុងសកម្មភាពជ្រៀតជ្រែកនៅក្នុងសង្គ្រាមប្រទេសស៊ីរី ។ ការដែលបែកធ្លាយរឿងរុស្ស៊ី ប្រើប្រាស់ទីតាំងរបស់អីរ៉ង់ក្នុងការវាយប្រហារនោះគឺជារឿងអាក្រក់មួយសម្រាប់អីរ៉ង់ ដោយសារតែតាមរដ្ឋធម្មនុញ្ញអីរ៉ង់មិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទីតាំងយោធារបស់ខ្លួនក្នុងការវាយប្រហារទៅលើប្រទេសណាមួយនោះឡើយ ។ ទាំងនោះហើយជាមូលហេតុដែលទីក្រុងអីរ៉ង់ មានអារម្មណ៍ថា រុស្ស៊ីកំពុងតែក្បត់សេចក្តីទុកចិត្តដោយទម្លាយរឿងខាងលើជាសាធារណៈ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មានរុស្ស៊ី បានផ្សាយថា ការដែលរុស្ស៊ីអាចប្រើប្រាស់ទីតាំងទ័ពអាកាសរបស់អីរ៉ង់បាន គឺជាសញ្ញាវិជ្ជមានមួយនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើពីមួយថ្ងៃទៅមួយថ្ងៃ ។ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ មកទល់ពេលនេះគ្មានប្រទេសណាមួយប្រើប្រាស់ទីតាំងយោធារបស់អីរ៉ង់ សម្រាប់វាយប្រហារប្រទេសផ្សេងឡើយ។

ចំណែកកម្លាំងទាហ៊ានរុស្ស៊ី វិញបានបញ្ចាក់ថា រុស្ស៊ី បានបំពេញភារកិច្ចរបស់ខ្លួនរួចរាល់ ដូច្នេះហើយត្រូវតែចាកចេញពីប្រទេសអីរ៉ង់។ ទាំងនោះបង្ហាញយ៉ាងច្បាសថា ប្រទេសទាំងពីមានការប្រកាសផ្ទុយគ្នា ដែលជាសញ្ញានៃការបែកបាក់ទំនាក់ទំនង។

អីរ៉ង់គឺជាប្រទេសមហាអំណាចមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយអីរ៉ង់ ក៏ជាប្រទេសដែលផលិតបានអាវុធទំនើបៗជាច្រើនដោយខ្លួនឯង មិនចាំបាច់ទិញអាវុធពីបរទេសនោះឡើយ ។ កន្លងមកអីរ៉ង់ ផលិតបានយន្តហោះស៊ើបការវាយលុកគ្មានមនុស្សបើក ។ នៅពេលនេះអ៊ីរ៉ង់ ទើបតែបានបង្ហាញកាំជ្រួចមីស៊ីលការពារផលិតដោយបច្ចេកវិទ្យាអីរ៉ង់ផ្ទាល់ទៀតគឺជាជំហ៊ានរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យឧស្សាហកម្មការពារជាតិ ក្រោយអីរ៉ង់រួចផុទពីទណ្ឌកម្ម សេដ្ឋកិច្ច ។ ការលុបចោលទណ្ឌកម្មនោះជួយឲ្យអីរ៉ង់នាំប្រេងទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោកមាន អីរ៉ុប អាស៊ី ក្នុងនោះមានឥណ្ឌាជាដើម ។ ទាំងនោះជាកត្តាសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងអាវុធការពារជាតិ៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print