លោក Thongma Vijitpongpun ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Pruksa បានឱ្យដឹងថា តម្លៃដីនឹងធ្លាក់ចុះប្រហែល ជា ១០ភាគរយនៅឆ្នាំក្រោយ បន្ទាប់ពីពន្ធ ដីនិងអគារចូលជាធរមាននោះ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃ ម្សិលមិញ លោកបានមានប្រសាសន៍ថា ម្ចាស់ដីភាគច្រើន ដែលខ្ចីលុយពីធនាគារ ដើម្បីទិញដី នឹងប្រឈមមុខទៅនឹងការ ចំណាយខ្ពស់ជាងមុន ដោយសារតែពួកគ ត្រូវបង់ពន្ធ។ កត្តានេះហើយដែលជំរុញឱ្យពួកគេលក់ដីរបស់ពួកគេ។ នេះនឹងកាត់ បន្ថយតម្លៃដីរបស់ពួកគេប្រហែលជា ១០ ភាគរយធៀបនឹងឆ្នាំនេះ ដោយសាតែការផ្គត់ផ្គង់ដីនៅក្នុងទីផ្សារនេះកើនឡើងខ្ពស់ជាងពេលឥឡូវនេះ។
ដោយយោងទៅតាមការស្ទង់មតិរបស់ កាសែត The Nation បានឱ្យដឹងថា តម្លៃដីនៅក្នុងតំបន់ពាណិជ្ជកម្មនឹងឈានដល់ ៥០០.០០០ បាតក្នុងមួយការ៉េនៅតាម បណ្តោយផ្លូវ Sukhumvit។ ចំណែកនៅ តាមបណ្តោយផ្លូវ Rama IV ទំនងជាកើនឡើងលើសពីនេះទៅទៀតនៅឆ្នាំក្រោយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែត The Nation កាលពីថ្ងៃម្សិលមិញនោះលោក Prasert Taedullayasatit ប្រធានទីផ្សាររបស់ ក្រុមហ៊ុន Pruksa បានមានប្រសាសន៍ថា នៅពេលឥឡូវនេះ ម្ចាស់ដីជាច្រើនបានដាក់ដីរបស់ពួកគេឱ្យស្ថិតក្នុងតំបន់ពាណិជ្ជកម្ម ដើម្បីបញ្ចៀសការបង់ពន្ធថ្មីនៅឆ្នាំក្រោយនេះ។
ក្រោមច្បាប់ពន្ធថ្មី ដែលនឹងដាក់ឱ្យចូលជាធរមានដោយរដ្ឋាភិបាលនៅទូទាំង ប្រទេសថៃនោះ បានចែងថា ដីផ្ទះដែល មានតម្លៃទាបជាង ៥០លានបាត នឹង ត្រូវដកចេញពីពន្ធនេះ ខណៈដែលផ្ទះ ដំបូង ឬផ្ទះប្រើប្រាស់រួចហើយ ដែលមាន តម្លៃខ្ពស់ជាង ៥០ពាន់បាតនឹងត្រូវយក ពន្ធខ្ពស់បំផុតចំនួន ០,៥ភាគរយ។
សូមបញ្ជាក់ថា ដីកសិកម្មនឹងត្រូវយក ពន្ធខ្ពស់បំផុត ០,២ភាគរយ ខណៈដែលដី ឧស្សាហកម្ម និងពាណិជ្ជកម្មនឹងត្រូវយក ២ភាគរយ។ អត្រា៥ភាគរយនឹងត្រូវយកទៅលើដីដែលមិនអភិវឌ្ឍនៅក្នុងរយៈពេល៣ឆ្នាំដំបូងហើយអត្រានេះកើនឡើងទ្វេដងប្រសិនបើដីនៅតែទុកឱ្យទំនេរបន្ទាប់ពី៣ឆ្នាំ។ អត្រានៅតាមខេត្តគឺមានភាពខុសគ្នាពីខេត្តមួយទៅខេត្តមួយ។
ក្រសួងហិរញ្ញវត្ថុបានរំពឹងថា ការប្រមូលពន្ធក្រោមច្បាប់ថ្មីនេះសម្រាប់ឆ្នាំដំបូងនឹងឈានដល់ ៦០ពាន់លានបាត ពោលគឺកើនឡើងទ្វេដងបើធៀបនឹងការប្រមូលពន្ធរាល់ឆ្នាំកន្លងមក ដែលស្ថិតក្រោមច្បាប់ពីរ គឺច្បាប់ពន្ធអចលនទ្រព្យ និងច្បាប់ពន្ធថែ រក្សាក្នុងតំបន់៕
ដោយ៖ រ័ត្ន