ជនជាតិចិនស្រវឹងស្រាបើករថយន្តពន្លះគូថរថយន្តសិុនទ្រី រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តម៉ាកស្ទារិចទៅបុកគូថរថយន្តសិុនទ្រីពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយសំណាងល្អមិនមានអ្នករងរបួស។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខអ៊ីុិនធិនណេត២៤ម៉ោង តាមបណ្ដយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តសីុនទ្រីបានបើកបរតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកស្ទារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2X-4485 ដែលបើកដោយបុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោក ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតមកបុកគូថរថយន្តសីុនទ្រីយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្ករងការខូចខាតមួយកំណាត់មុខ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរនិងអ្នកដ៏ទៃរងរបួសនោះទេ។

ក្រោយកើតហេតុភ្លាមៗ បុរសជនជាតិចិនដែលបង្កហេតុដោយខ្លួនឯងនោះ បានចុះពីរថយន្តឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តរបស់ខ្លួនចោលនៅកន្លែងកើតហេតុ។ ចំណែកឯរថយន្តសីុនទ្រីវិញ ដោយគិតថារថយន្តបង្ករបស់ជនជាតិចិនបើកមកបុករថយន្តរបស់ខ្លួនដោយខ្លួនឯង និងមិនរងការខូចខាតផងនោះ ក៏បានបើកបន្តទៅមុខបាត់តែម្ដងទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅរថយន្តស្ទួចរបស់ស្នងការនគរបាលចរាចរណ៍ក្រុងយកទៅរក្សាទុក ដើម្បីរងចាំប្រគល់ឲ្យម្ចាស់វិញ៕

chey (2) chey (4) chey (3) chey (1)

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print