វៀតណាមសម្លឹងមើលទៅលើការជំរុញទីផ្សារអចលនទ្រព្យឱ្យមានស្ថិរភាព

ចែករំលែក៖

លោក Pham Hong Ha រដ្ឋមន្ត្រីក្រសួង សាងសង់ និងសំណង់វៀតណាមបានឱ្យ ដឹងថា ក្រសួងកំពុងតែធ្វើសេចក្តីព្រាងទៅលើគម្រោងមួយស្តីពីការគ្រប់គ្រងទីផ្សារ អចលនទ្រព្យតាមរយៈវិធានការចំនួន ៦ដើម្បីគាំទ្រទីផ្សារនេះឱ្យមានដំណើរការប្រកបដោយតម្លាភាព និងស្ថិរភាព។

លោកបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងបណ្តាក្រុមហ៊ុនអភិឌ្ឍន៍វិស័យអចលនទ្រព្យជាច្រើនថា ទីផ្សារ អចលនទ្រព្យនៅក្នុងរយៈពេល ៧ខែដំបូង នេះមានស្ថិរភាព ហើយភាពមិនប្រក្រតីនៃការសាងសង់នោះមិនត្រូវបានគេមើលឃើញទេ ប៉ុន្តែមានហានិភ័យមួយចំនួនដែលយើងចាំបាច់ត្រូវតែយកចិត្តទុកដាក់ជាពិសេស។

លោក Ha បានមានប្រសាសន៍ថា ការអភិវឌ្ឍមិនស្មើភាពគ្នានៅក្នុងការផ្គត់ផ្គង់ និង តម្រូវការគម្រោងគេហដ្ឋានសម្រាប់អ្នកមានចំណូលទាប គឺជាបញ្ហា ។ លោកបាន បន្ថែមទៀតថា ការផ្គត់ផ្គង់លើសរបស់ អ្នកមុន ហើយនឹងការខ្វះខាតសម្រាប់អ្នកក្រោយត្រូវបានគេមើលឃើញថានឹងចាប់ ផ្តើមនៅដើមឆ្នាំ២០១៧នេះ។

វៀតណាមចាំបាច់ត្រូវការ ១០លានម៉ែត្រការ៉េសម្រាប់ធ្វើគេហដ្ឋាន ប៉ុន្តែសព្វ ថ្ងៃមានតែ ៣០ ភាគរយនៃចំនួននេះ ប៉ុណ្ណោះ។ នេះគឺជាការខ្វះខាតយ៉ាងធ្ងន់ ធ្ងរចំពោះគម្រោងគេហដ្ឋានសម្រាប់ជួល។

លោក Ha បានមានប្រសាសន៍ទៀតថា ការជំរុញការអភិវឌ្ឍគេហដ្ឋានសង្គមគឺជាកត្តាត្រូវការយកចិត្តទុកដាក់ ហើយគោលនយោបាយជាច្រើននឹងត្រូវរៀបរៀង ដើម្បីជំរុញក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនឱ្យមកវិនិយោគនៅក្នុងវិស័យនេះ។

ការយកចិត្តទុកដាក់ទៅលើលំហូរ ឥណទាននៅក្នុងគម្រោងគេហដ្ឋានប្រណីត ឬកង្វះខាតអ្នកអភិវឌ្ឍន៍គឺជាហានិភ័យ មួយផ្សេងទៀត បើទោះបីជាកម្ចីនៅក្នុង វិស័យនេះនៅតែមាន ៨ភាគរយនៃកម្ចី សរុបក៏ដោយ។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនទាំងនោះគួរតែពង្រឹងការគ្រប់គ្រងគម្រោងរបស់ពួកគេដោយផ្ទាល់ខ្លួនដើម្បីធានាបាននូវលំហូរសាច់ប្រាក់ និងត្រៀម ខ្លួនចំពោះគោលនយោបាយពង្រឹងឥណទាននេះ។

ក្រសួងនឹងតាមដានយ៉ាងដិតដល់ចំពោះការអភិវឌ្ឍទីផ្សារនេះ ដើម្បីធានារក្សាបាន នូវកំណើននិងការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធភាព។

លោកបានបន្តទៀតថា ធនធានហិរញ្ញ វត្ថុនៅក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនេះគឺមានតួនាទីយ៉ាងសំខាន់ ។ នៅពេលនេះគឺជាពេលដែលវៀតណាមត្រូវយកចិត្តទុកដាក់ទៅលើធនធានមូលធនថ្មី ដូចជា ភាពជឿជាក់ទៅលើការវិនិយោគផ្នែក អចលនទ្រព្យ ។ មូលធនសម្រាប់ការអភិ វឌ្ឍវិស័យនេះគឺកើតចេញពីក្រុមហ៊ុនអភិ វឌ្ឍន៍អចលនទ្រព្យ ធនាគារ និងប្រជាពល រដ្ឋ។

នៅក្នុងសេចក្តីព្រាងច្បាប់នេះ ក្រសួងកំពុងតែសម្លឹងមើលទៅលើការរៀបចំ គោលនយោបាយជាច្រើន ដើម្បីពន្លឿនទីផ្សារមូលធនក្នុងការអភិវឌ្ឍវិស័យនេះ។ ការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពទីផ្សារគឺជាវិធានការដ៏សំខាន់មួយ។
លោក Ta Van To អគ្គនាយកទទួលបន្ទុក ប្រធានក្រុមប្រតិបត្តិបានមានប្រសាសន៍ថា ក្រសួងគួរតែប្រញាប់ធ្វើឱ្យដំណើរការ រដ្ឋបាលរបស់ខ្លួនមានភាពសាមញ្ញជាមុនសិន។

លោក Nguyen Tran Nam ប្រធាន សមាគមអចលនទ្រព្យវៀតណាមបាន មានប្រសាសន៍ថា ការណែនាំដោយលម្អិតសម្រាប់ធ្វើប្រតិបត្តិការទៅលើគម្រោង អចលនទ្រព្យចាំបាច់ត្រូវតែមាន។

លោកបានបន្តទៀតថា ក្រសួងសាងសង់ វៀតណាមគួរតែធ្វើការជាមួយនឹងក្រសួង និងភ្នាក់ងារ ដែលជាប់ពាក់ព័ន្ធទៅនឹង បញ្ហានេះ ដើម្បីផ្សព្វផ្សាយពីកន្លែងដែល ជនបរទេសមិនត្រូវអនុញ្ញាតឱ្យទិញផ្ទះ និងអាផាតមិន។

លោកបានបន្ថែមទៀតថា សមាគមនេះរំពឹងថានឹងចូលរួមធ្វើការជាមួយអាជ្ញាធរសាងសង់ដើម្បីបង្កើតកន្លែងផ្ទុកទិន្ន ន័យទីផ្សារមួយ ដែលមានភាពចាំបាច់ត្រូវជំរុញការអភិវឌ្ឍនៅក្នុងទីផ្សារអចលន ទ្រព្យនេះ៕

2

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print