សល់៤ខែចូលរោងការ បាត់កូនស្រីមួយយប់កាន់រូបថតតាមរកនិងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានកាន់រូបថតកូនស្រីជាច្រើនសន្លឹងតាមស្វែងរកបន្ទាប់ពីរូបនាងបានជិះរថយន្តចេញពីផ្ទះមកធ្វើការទាំងពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ រហូតដល់ល្ងាចថ្ងៃដដែលមិនឃើញត្រលប់ទៅផ្ទះវិញទើបរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសំរោងក្រោមឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៦។

នាងក្រមុំបាត់ខ្លួននោះឈ្មោះចាន់ ស្រីម៉ុច ហៅស្រីណុច អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាងគឺជាកម្មការិនីរោងចក្រកាត់ដេរ ស៊ីន ហាវ មានទីតាំងក្នុងភូមិត្រពាំងធ្នង់ ហៅភូមិព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ មានម្ដាយឈ្មោះប៉ោង សុខលី អាយុ៤២ឆ្នាំ ជាកសិករ និងឪពុកឈ្មោះ ឃុន រិន អាយុ៥១ឆ្នាំ ជាកសិករ ហើយមានគូដណ្ដឹងរួចទៅហើយតែមិនត្រូវបានស្គាល់ឈ្មោះទេ ។

ស្ត្រីជាម្ដាយបានរៀបរាប់ថា ជារៀងរាល់ថ្ងៃកូនស្រីរបស់គាត់ម្នាក់នេះ បានជិះរថយន្តដាក់ខែទៅធ្វើការរោងចក្រ ហើយក្រោយពេលចេញពីធ្វើការវេលាម៉ោង៤រសៀលត្រឡប់ទៅដល់ផ្ទះវិញហើយ មិនដែលបាត់ម្ដងណាឡើយ ។ ដោយឡែកកាលពីវេលាព្រឹកថ្ងៃទី២២ សីហា កូនស្រីគាត់មិនបានជិះរថយន្តដូចរាល់ដងនោះទេ ។ នាងត្រូវបានកូនប្រុសរបស់គាត់ម្នាក់ទៀតជិះម៉ូតូជូនទៅ ។ លុះពេលដឹកទៅដល់រោងចក្របានដាក់នាងចុះ ហើយបងប្រុសបន្តដំណើរទៅធ្វើការនៅរោងចក្រផ្សេង រហូតដល់វេលាល្ងាចថ្ងៃដដែល កូនប្រុសគាត់ដែលដឹកប្អូនទៅកាលពីព្រឹកនោះ បានត្រឡប់ទៅដល់ផ្ទះតែម្នាក់ឯង ។ ចំណែកកូនស្រីខាងលើបានបាត់មិនឃើញ ។ ពេលនោះ គាត់បានសួរទៅកូនប្រុសថា ឯណាប្អូនមិនឃើញ ហើយត្រូវកូនប្រុសគាត់ឆ្លើយថា ស្រីម៉ុចធ្វើការថែមម៉ោង៦ល្ងាចទើបចេញ ។ ខណៈនោះគាត់ ក៏មិនចាប់អារម្មណ៍ថា មានរឿងអ្វីកើតឡើងដែរ ។ លុះក្រោយមកក៏ស្រាប់តែបាត់រហូត អ្នកភូមិជាមួយគ្នាដែលទៅធ្វើការរោងចក្រនោះដែរ បានត្រឡប់ទៅផ្ទះវិញគ្រប់ៗគ្នា បាត់តែកូនគាត់ ទើបធ្វើឲ្យគាត់និងក្រុមគ្រួសារ ព្រមទាំងគូដណ្ដឹងរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានចេញតាមរកទាំងយប់ ប៉ុន្តែមិនបានឃើញនោះឡើយ។

រួបគាត់បានបន្តថា កូនស្រីរបស់គាត់មានគូដណ្ដឹងនិងត្រូវចូលរោងការនៅក្នុងមករា ឆ្នាំ២០១៧ ខាងមុខនេះ គឺសល់តែរយៈពេល៥ខែទៀតប៉ុណ្ណោះ ស្រាប់តែពេលនេះ នាងបានបាត់ខ្លួន ជាហេតុធ្វើឱ្យឪពុកម្ដាយ រួមនឹងគូដណ្ដឹងកំពុងមានការព្រួយបារម្ភជាខ្លាំង ទើបនាំគ្នាកាន់រូបថតជាច្រើនសន្លឹកតាមរកនាង និងទៅដាក់ពាក្យបណ្ដឹងសុំឱ្យខាងនគរបាលប៉ុស្ដិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាការគមន៍ស្វែងរក ។

ស្ត្រីជាម្តាយបានបញ្ជាក់ប្រាប់ក្រុមសារព័ត៌និងសមត្ថកិច្ចថា ទោះកូនរបស់គាត់ដើរលេងមិនបានប្រាប់ក៏ដោយ សូមវិលត្រឡប់មកវិញ ម្ដាយមិនប្រកាន់ទោសកំហុសនោះឡើយ ។ ម្យ៉ាងទៀតប្រសិនបងប្អូនណាបានប្រទះឃើញនាងដូចមាននៅក្នុងរូបថត សូមជួយប្រាប់នាងផង ៕

image1 (1)aes-46

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print