ខឹងឪពុកម្តាយឲ្យនៅចាំផ្ទះធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនចិត្តខ្លាំងដូចខ្លាម្នាក់គ្រាន់តែពាក្យប៉ុន្មានម៉ាត់សោះថាឲ្យនៅចាំផ្ទះក៏ដាច់ចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនចោលឪពុកម្តាយរស់នៅយ៉ាងខ្លោចចិត្ត។

ករណីចង.កសម្លាប់ខ្លួននេះកើតឡើងនៅវេលាម៉ោង១០ និង៤២ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា យុវជនខាងលើមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទួលច្រេស ឃំុពពែត ស្រុកស្វាយទាប។

ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះសមត្ថកិច្ចបានចុះដល់កន្លែងកតហេតុដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជ័រ ពណ៌ខ្មៅ ចងជាប់ទៅនឹងរោងដាក់ម៉ាសុីនកិនស្រូវនៅខាងត្បូងផ្ទះចំងាយ១០ម៉ែត្រស្លាប់តែម្តង។

តាមក្រុមគ្រួសារសពជនរងគ្រោះបានឲ្យដឹងថា មូលហេតុគឺគ្រាន់តែសុំឪពុកទៅភ្នំពេញ តែឪពុគមិនឲ្យទៅដោយឲ្យនៅចាំផ្ទះព្រោះឪពុកទៅទិញគោជាមួយម្ដាយ។ ក្រោយពីពិនិត្យសាកសពរួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងយកធ្វើបុណ្យតាមប្រពៃណី៕

srr (1) srr (3) srr (2)

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print