សមត្ថកិច្ចបង្រ្កាបករណីគ្រឿងញៀនបែកធ្លាយរឿងឃាតកម្មសម្លាប់ប្លន់យកម៉ូតូ

ចែករំលែក៖

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាកោ បានធ្វើការឃាត់ខ្លួនយុវជន៣នាក់ បន្ទាប់ពីពួកគេផឹកស្រាស្រវឹង នាំគ្នាជិះម៉ូតូដើររកទិញថ្នាំញៀន ហើយត្រូវកម្លាំងសមត្ថកិច្ច ដែលចុះល្បាតពេលយប់ប្រទះឃើញ សង្ស័យឃាត់ខ្លួនសួរនាំក៏បែកធ្លាយរឿង១ករណីផ្សេងទៀត គឺយុវជនម្នាក់ក្នុងចំណោម៣នាក់នោះគឹជាឃាតករដែលបានប្លន់សម្លាប់អ្នករត់ម៉ូតូឌុបម្នាក់នៅឯខេត្តសៀមរាបកាល ពីពាក់កណ្តាលខែកក្តដា កន្លងទៅ។

លោកវរៈសេនីយ៌ត្រី ជា វាសនា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកពោធ៌រៀង បានឲ្យដឹងថា យុវជន២នាក់ក្នុងចំណោម៣នាក់ ដែលពាក់ពន្ធ័ក្នុងរឿងថ្នាំញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ដោយឡែកយុវជនម្នាក់ទៀតឈ្មោះ សាក់ បូរី ហៅ ម៉ៅ អាយុ១៧ឆ្នាំ ដែលជាឃាដករចាក់សម្លាប់អ្នករត់ម៉ូតូឌុបប្លន់យកម៉ូតូនៅឯខេត្តសៀមរាបនោះត្រូវបានប្រគល់ទៅឲ្យសមត្ថកិច្ចខេត្តសៀមរាប ចាត់ការបន្ត។

លោកអធិការរងបានបន្តថា ចំពោះហេតុការណ៍ប្លន់សម្លាប់នោះត្រូវបានជនសង្ស័យ សាក់ បូរី ហៅម៉ៅ ឆ្លើយសារភាពថា កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៧ ខែកក្តដា រូបគេបានហៅម៉ូតូឌុបម្នាក់ឲ្យដឹកខ្លួនពីផ្សារស្វាយលើទៅផ្ទះរបស់គេនៅភូមិកន្តួច ក្នុងតម្លៃ៨ម៉ឺនរៀលពេលទៅដល់ពាក់កណ្តាលផ្លូវជាកន្លែងស្ងាត់រូបគេបានប្រើកូនកាំបិទចាក់ទៅលើម្ចាស់ម៉ូតូ១កាំបិទចំស្លាបប្រជៀវខាងឆ្វេងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរូបគេបានយកម៉ូតូជនរងគ្រោះជិះទៅដេកនៅផ្ទះរបស់គេ១យប់ រួចក៏ធ្វើដំណើរមកផ្ទះមិត្តភក្តិនៅស្រុកព្រះស្តេច ខេត្តព្រៃវែង រហូតដល់យប់ថ្ងៃទី២០ ខែសីហា វេលាម៉ោង៨យប់ រូបគេបានយកម៉ូតូដែលប្លន់បានជិះដឹកមិត្តភក្តិ២នាក់ទៀតទៅផឹកស្រា ស៊ីសាច់ឆ្កែ នៅក្រុងព្រៃវែង រហូតស្រវឹងក៏នាំគ្នាទៅរកទិញថ្នាំញៀនយកមកជក់ តែសំណាងអាក្រក់ ក៏ត្រូវសមត្ថកិច្ចដែលដើរល្បាតពេលយប់ប្រទះឃើញហើយឃាត់ខ្លួនតែម្តង៕

1_20160823-15232677  3_20160823-15235541 3_20160823-15235682 3_20160823-152357892_20160823-15233882

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print