ខេត្តកណ្តាល៖ រថយន្តដឹកខ្សាច់ ថ្ម យ៉ាងតិចចំនួន៥គ្រឿងបានខកខានធ្វើអាជីវកម្ម២ថ្ងៃដោយសារតែលោកហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែថាមពលបញ្ជាអោយសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងឃាត់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ។ក្រោយពីកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងឃាត់យកទៅទុកចោលអស់រយះពេល២ថ្ងៃទើបព្រមផាកពិន័យក្នុង១ឡាន១០មុឺនរៀលនិងតម្រូវអោយម្ចាស់រថយន្តដឹកថ្មនិងខ្សាច់ចំនួន៥គ្រឿងនោះបែនឡានចាក់ចោលជាហេតុធ្វើអោយម្ចាស់រថយន្តខឹងសម្បាយ៉ាងខ្លាំងដោយសារតែខកខានការងារប្រកបអាជីវកម្មរកសុីទទួលទាន៕
ដោយ តុង ឡេង
...