Virgil van Dijk ចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Liverpool រយៈពេល២ឆ្នាំបន្ថែមទៀត

ចែករំលែក៖

ខ្សែការពារ

Virgil van Dijk បានបន្តអនាគតរបស់គាត់នៅជាមួយ Liverpool ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 2 ឆ្នាំបន្ថែមទៀត។

 

កីឡាករវ័យ 33 ឆ្នាំដែលជាប្រធានក្រុមរបស់ហង្ស

ក្រហមនឹងបន្តលេងនៅកីឡដ្ឋាន

Anfield រហូតដល់ឆ្នាំ 2027


សារព័ត៌មាន

Mail Sport បានឱ្យដឹងថា Van Dijk នឹងរកចំណូលបានប្រហែល 400,000 ផោនក្នុងមួយសប្តាហ៍លើកិច្ចសន្យាថ្មីរបស់គាត់ ដែលធ្វើឱ្យគាត់ក្លាយជាខ្សែការពារដែលមានប្រាក់ខែខ្ពស់បំផុតនៅអឺរ៉ុប និងស្មើគ្នាជាមួយមិត្តរួមក្រុម Salah ដែលទើបចុះកុងត្រាថ្មីផងដែរ។

...

 

Van Dijk បានចូលរួមជាមួយ Liverpool ពី Southampton ក្នុងខែមករា ឆ្នាំ 2018 ហើយបានបង្ហាញខ្លួន 314 ប្រកួតសម្រាប់ក្លឹប ក្នុងនោះ 100ប្រកួតក្នុងនាម ជាប្រធានក្រុម។ គាត់បានឈ្នះពានរង្វាន់ Premier League, Champions League, FA Cup, Carabao Cup ចំនួនពីរ និង FIFA Club World Cup។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print