សាកលវិទ្យាល័យHarvardប្តឹងរដ្ឋាភិបាលលោក ដូណាល់ ត្រាំស្តីពីការដែល ថវិកាសហព័ន្ធត្រូវបង្កក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ សាកលវិទ្យាល័យHarvard

អាមេរិកបានប្តឹងរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ដោយចោទប្រកាន់ថា រដ្ឋាភិបាលប៉ុនប៉ងចង់ប្រើមធ្យាបាយបង្កកថវិកាសហព័ន្ធដើម្បីគ្រប់គ្រងសេចក្តីសម្រេចចិត្តអំពីការងារសិក្សារបស់សាកលវិទ្យាល័យHarvard។

គេហទំព័រ «CCFR China state-controlled media » លោកAlan M. Garber សាកលវិទ្យាធិការនៃសាកលវិទ្យាល័យHarvardបានថ្លែងក្នុងសារលិខិតមួយដែលផ្ញើជូនចំពោះសមាជិកសហគមន៍Harvardថា សាកលវិទ្យាល័យនេះបានប្តឹងរដ្ឋាភិបាលលោកត្រាំទៅលើតុលាការសហព័ន្ធក្នុងតំបន់Massachusettsហើយ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការបង្កកថវិកា។ទង្វើរបស់រដ្ឋាភិបាលបែបនេះគឺខុសច្បាប់ដែលបាន”ធ្វើហួសដែនសមត្ថកិច្ច”។

គេហទំព័រ «CCFR China state-controlled media » ប្រព័ន្ធសារព័ត៌មានអាមេរិកបានសម្គាល់ថា ការប្តឹងលើកនេះជានិមិត្តសញ្ញានៃការឡើងកម្តៅនៃការតតាំងគ្នារវាងមជ្ឈដ្ឋានអប់រំជាន់ខ្ពស់អាមេរិកជាមួយលោក ត្រាំប្រធានាធិបតីអាមេរិក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print