រដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបពិភាក្សាការងារជាមួយលោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា​ និងសហការី​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនេះលោករដ្ឋមន្ត្រី​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក​ ជាពិសេស ការកេីនឡេីងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ដែលជារតនសម្បត្តិរបស់ជាតិ។​ បើតាមលោករដ្ឋមន្ដ្រី នេះជាភាពជោគជ័យនៃកិច្ច សហការរវាងក្រសួងកសិកម្ម​ និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ ​ក្នុងការថែរក្សា​សត្វផ្សោតទន្លេមេគង្គ។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ដល់អង្គការបន្តចូលរួមគាំទ្រក្នុងការងារព្រៃឈេី​ និងគិតគូរលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់​ ធ្វេីយ៉ាងណាថ្លឹងថ្លែងតុល្យភាពរវាងការ​អភិរក្ស​ និងការអភិវឌ្ឍ​ឱ្យមាននិរន្តរភាព​។​ លោករដ្ឋមន្ដ្រីបញ្ជាក់បន្ថែមថា សម្រាប់ក្រសួងកសិកម្ម អង្គការ WWF ជាដៃគូដ៏ល្អ​ ហើយក្រសួងនឹងបន្តសហការជាមួយអង្គការWWFលើ គម្រោងដែលមានស្រាប់​ និងជំរុញពិភាក្សាគម្រោងថ្មីៗបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print