លោក ឌឹម សុវណ្ណារុំ៖ ឆ្នាំនេះពុំមានការរៀបចំការបោះ ឆ្នោត តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតគឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្ន ភាពទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតតាមឃុំ-សង្កាត់ ឆ្នាំនេះ មា​នរយៈពេលតែ ២៦ថ្ងៃ ប៉ុណ្ណោះ គឺចាប់ ផ្តើម​ពីថ្ងៃទី១ ដល់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥ ។

នេះជាប្រសាសន៍លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប. និងជាប្រធានក្រុមប្រតិ កម្មព័ត៌មាន គ.ជ.ប. ថ្លែងក្នុងកិច្ចប្រជុំជា មួយភាគីពាក់ព័ន្ធ​​​​ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការគ.ជ.ប.។

លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប.បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តដែលមាន ស្រាប់ត្រូវបានកំណត់ និងប្រើប្រា​ស់ជាយន្តការរចនា សម្ព័ន្ធសន្តិសុខបោះឆ្នោតរាជធានី- ខេត្ត ហៅថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍រាជធានី- ខេត្តសម្រាប់ការ បោះឆ្នោត ត្រូវបំពេញមុខងា​រតាមឋានៈ តួនាទី និងការទទួលខុសត្រូវក្នុ​​​​​ង​​​​ដែនសមត្ថកិច្ចរាជធានី -ខេត្តរៀងៗខ្លួន ដែលមា​ន​ស្នងការដ្ឋាននគរបាលរាជធានី -ខេត្តធ្វើ ជាសេនាធិការ ត្រូវគ្រប់គ្រង ដឹក នាំ និងបញ្ជាគ្រប់យន្តការ រចនាសម្ព័ន្ធសន្តិ សុខ និងមន្រ្តីអនុវត្តច្បាប់នៅក្រោមឱវាទ ដោយសហការជាមួយ គ.ជ.ប. ឬនិ​ង​ លធ.ខប ត្រួតពិនិត្យការរៀបចំកម្លាំងនគរបាល និងកម្លាំងកង​​​​រាជអាវុធហត្ថ ដើម្បីការពារតាមផែនការ និងសេចក្តីណែនាំផ្សេងៗដែលបានកំណត់។

កម្លាំ​ងនគរបាលរាជធានី- ខេត្ត,អធិការដ្ឋាននគរ​​បាល​ក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកម្លាំងកងរាជអាវុ​ធហត្ថនៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានី- ខេ​ត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំជាភ្នាក់ងារសន្តិសុ​ខ​បោះឆ្នោត តាមសំណូមពរចាំបាច់របស់ គ.ជ.ប. ឬ/និង លធ.ខប។

លោក ឌឹម សុវណ្ណារុំ បញ្ជាក់ទៀតថា ពិតមែនតែឆ្នាំ ២០២៥ នេះ ពុំមានការៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥ នេះគឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ​​​​​​​។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រា​ប់​ការពិនិត្យ​​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការមេ និងប្រតិទិនដែលបានកំណត់។

...

លោកសមាជិក គ.ជ.ប.បន្តថា កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនេះហើយ ដែលធ្វើឱ្យ គ.ជ.ប. មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំចាត់ចែងដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និ​ងការ​ចុះ ឈ្មោះបោះ​​ឆ្នោតនា​​​​​​​ពេលខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print