ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការចុះផ្សាយមិនត្រឹមត្រូវរបស់វិទ្យុបារាំងអន្តរជាតិ (https://rfi.my/BbUw.g) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៖
▪️មិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាCITES ដូចការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ឡើយ
▪️កម្ពុជាមិនបាននាំចេញសត្វស្វាក្តាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២៤មកម្ល៉េះ
▪️ក្រសួងកសិកម្មមិនអនុញ្ញាតឱ្យមានការចាប់ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិឡើយ ហើយរាល់ការនាំចេញគឺជាសត្វជំនាន់ក្រោយដែលកើតនៅក្នុងកសិដ្ឋានចុះបញ្ជីត្រឹមត្រូវ
▪️នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានការពារដោយជោគជ័យក្នុងការតស៊ូមតិមិនឱ្យមានការធ្វើសេចក្តីសម្រេចផ្អាកការធ្វើពាណិជ្ជកម្មសត្វស្វាក្តាមពីកម្ពុជា។
▪️ RFIគួរមានការកែតម្រូវការឡើងវិញ ដើម្បីចៀសវាងការភ័ន្តច្រឡំ ៕
ដោយ ៖ សិលា