រន្ធត់ណាស់! គ្រោះថ្នាក់​ចរាចរណ៍០២​ករណី កន្លែង​តែ​មួយ បណ្តាល​ឲ្យ​មនុស្ស​០៥​នាក់រង​របួសធ្ងន់នៅស្រុកស្វាយជ្រំុ

ចែករំលែក៖

ខេត្តស្វាយរៀង ៖  គ្រោះថ្នាក់​ចរាចរណ៍ ០២​ករណី កន្លែង​តែ​មួយ បណ្តាល​ឲ្យ​មនុស្ស​០៥​នាក់រង​របួសធ្ងន់ រវាង​រថយន្ត នឹង​ម៉ូតូ និងរវាងរថយន្ត​នឹង​ម៉ូតូ​រ៉ឺ​ម៉ក នៅស្រុកស្វាយជ្រំុ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះកើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច​ស្ពាន​ត្រាំ ខាង​មុខ​រោងចក្រ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំុ ។

សមត្ថកិច្ចបាន​បន្ត​ទៀត​ថា ខុស​គ្នា​តែ​១០​នាទី គ្រោះថ្នាក់​០២​ករណីនៅ​កន្លែង​តែ​មួយ បណ្តាល​ឱ្យមនុស្ស​០៥​នាក់​រង​របួសធ្ងន់ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​
មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

ប្រភព​បញ្ជាក់​ថា ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើ​សណ្តាប់ធ្នាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​មន្ត្រី​គយបុក​ជាមួយ​ម៉ូតូ ដោយយក​រថយន្ត​មន្ត្រី​គយទៅចត​នៅ​ខាង​មុខ​រោងចក្រ និង​យក​ជន​រង​គ្រោះ និង​ម៉ូតូ​មក​ដាក់នៅចិញ្ចើមថ្នល់ ហើយហៅ​រថយន្ត​សង្គ្រោះ ស្រាប់តែ​រថយន្ត​ហ៊ី​យ៉ាន់ដាយ១​គ្រឿងបើក​យ៉ាង​លឿនពី​ទិស​ខាងកើតទៅ​ទិសខាងលិច ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ក៏​បាន​បុក​ម៉ូតូ​រ៉ឺ​ម៉ក ពីក្រោយ​ពេញទំហឹងលាន់​ដូច​រន្ទះ អូស​រ៉ឺ​ម៉កនិង​ម៉ូតូចម្ងាយ​៣០​ម៉ែត្រ បង្ក​ឱ្យអ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉កបាក់ជើង​ម្ខាងនិង​អ្នក​រួម​ដំណើរ២​នាក់​របួសធ្ងន់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តដើម្បី​សង្គ្រោះ ចំណែក​រថយន្ត​បង្កហេតុជ្រុល​ទៅ​បុក​ដើម​ជ្រៃក្រឡាប់​ផ្ងារជើងគាប​អ្នកបើកបរ​រថយន្តជាប់​ក្នុង​កាប៊ី​ន ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​គាស់​យក​ចេញ រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

...

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​វាស់វែង​រួច បាន​យក​មធ្យោបាយ​រថយន្ត​មន្ត្រី​គយ ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំុ ដើម្បី​ដោះស្រាយ តាម​នីតិវិធី ។ ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​រើ​ទំនិញសាង​ទៅរថយន្ត​ផ្សេង រហូត​មក​ដល់​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ ទើប​លើក​ទំនិញ​ពី​ទឹកនិង​ក្នុង​រថយន្ត​ដាក់​រៀប​លើ​ចិញ្ចើមថ្នល់ ហើយ​ស្ទូច​រថយន្តយកមក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ជ្រំុ ដើម្បី​ដោះស្រាយ​ជា​ក្រោយ តាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print