ខេត្តស្វាយរៀង៖ លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងនគរបាលក្រុងបាវិត ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៧នាក់កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោក កែវ គង់ អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ កែន កា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតា ពៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី២-ឈ្មោះ សុខ ម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី៣-ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ6AE ផ្លូវលេខ១១៣ សង្កាត់បឹងប្រលឹត ខណ្ឌ័៧មករារាជធានីភ្នំពេញ ទី៤-ឈ្មោះ លី វុត្ថា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ២៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី៥-ឈ្មោះ មាន សាត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ទី៦-ឈ្មោះ អ៊ុច កុសល់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី៧-ឈ្មោះ ថាវ ឧត្តមវិសាល ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប្រភពបន្តថា សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន២២កញ្ចប់តូច ម៉ូតូចំនួន០៤គ្រឿង រថយន្តម៉ាកហ៊ីយិនដាយមួយតោកន្លះ១គ្រឿង ទូរស័ព្ទដៃចំនួន០៥គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ យឹម សុថាន
...