នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីចែកចាយគ្រឿងញៀនឃាត់ខ្លួន២នាក់ និងថ្នាំញៀន២៧កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចេញប្រតិបត្តិការបង្ក្រាបករណីលក់ចែកចាយគ្រឿងញៀន ជាស្តែងឃាត់ជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាង២កញ្ចប់ធំ និង២៥កញ្ចប់តូច។

ក្នុងប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ វិញ វណ្ណចិត្រា ភេទប្រុស អាយុ៣៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ មាស សាវុធ ភេទប្រុស អាយុ២៣ឆ្នាំ។ ចំណែកវត្ថុតាងចាប់យករួមមាន ថ្នាំញៀនចំនួន២កញ្ចប់ធំ និង២៥កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀនគ្រឿងផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងខាងលើកំពុងឃាត់ខ្លួននៅអធិការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

FB_IMG_1472011909095 FB_IMG_1472011896723

ដោយ៖ ឆ្លាម សមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print