ប្រជាពលរដ្ឋ២០គ្រួសារនៅសង្កាត់ស្ទឹងមានជ័យទទួលអំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទកម្ពុជាខណ្ឌមានជ័យផងដែរនោះ លោក ឌី រ័ត្នខេមរុណ និងលោក សេង ស៊ីវ៉ាន់ថា ជាសមាជិកក្រុមប្រឹក្សាសង្កាត់បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយចែកជូនដល់ពលរដ្ឋក្រីក្រដែលមានជីវភាពខ្វះខាត២០គ្រួសារមកពីភូមិភ្នាត ភូមិឫស្សី២ ភូមិមានជ័យ ភូមិឫស្សី១ ភូមិដំណាក់ធំ២ និងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។

អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋលោកយាយលោកតានាឱកាសទទួលអំណោយមនុស្សធម៌។ លោក ឌី រ័ត្នខេមរុណ ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតនិងសម្តេចតេជោ ដែលសម្តេចតែងតែបានគិតគូរ យ៉ាងខ្លាំងចំពោះបងប្អូនពលរដ្ឋដែលមានការខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍គ្រោះអគី្គភ័យ ប្រឈមនឹងខ្សល់កន្ត្រាក់ខូចខាតផ្ទះសម្បែងគឺថាសម្តេចតែងតែគិតគូរជាដ៏រាប មិនប្រកាន់និន្នាការនយោបាយអ្វីទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងជាពិសេសក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

គួរបញ្ជាក់ផងដែរថា អំណោយទាំងនោះក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូ មី១ កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់(មុង ភួយ ក្រម៉ា) និងថវិកា១ចំនួនផងដែរ៕

IMG_8097 IMG_8101 IMG_8121 IMG_8106

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print