ផ្អើលទាំងព្រឹក! រថយន្តដឹកកម្មករ បុករថយន្តដឹកទំនិញលើផ្លូវជាតិលេខ០១ របួសកម្មករកម្មការិនី១៧នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយរវាងរថយន្តដឹកកម្មករបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើត ក៏បុកជាមួយរថយន្តដឹកទំនិញនៅលើផ្លូវជាតិលេខ០១បណ្តាលឱ្យរងរបួសកម្មករកម្មការិនី១៧នាក់ នៅស្រុកស្វាយទាប។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៦:៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥ លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨-១៣៩ ស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អ្នករងរបួសមានឈ្មោះចាន់ មុត ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ បើកបររថយន្ដដឹកកម្មករ ដែលបើកក្នុងទិសដៅពីលិចទៅកើត រស់នៅ​ភូមិខ្នុរខាងត្បូង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង។

ទី២-មានឈ្មោះ ស៊ឹម សុខុន ភេទ ស្រី អាយុ ៣៣ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសធ្ងន់ ។
៣-ឈ្មោះ ម៉ុក រដ្ឋា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិខ្នុរ ឃុំ ស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង រងរបួសស្រាល ។
៤-ឈ្មោះ ព្រំ បូណា ភេទស្រី អាយុ២៣ ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិខ្នុរខាងត្បូង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល
៥-ឈ្មោះ ស លក្ខិណា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល។
៦-ទេស សារឿន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិខ្នុ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល ។
៧-ឈ្មោះ ម៉ៅ សុភណ្ឌ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិខ្នុ ឃុំ ស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល ។
៨-ដួង ស្រីឌឿន ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិបឹង ឃុំ អង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល។
៩ -ឈ្មោះ ម៉ម សាម ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិខ្នុ ឃុំ ស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល
១០-ឈ្មោះ វ៉ា សុភា ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិ ថ្មពាន ឃុំ អង្គតាសូ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង រងរបួសស្រាល។
១១. ឈ្មោះ ហ៊ិន កុសល ភេទស្រី
អាយុ ៣២ ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិ ស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល ។
១២-ឈ្មោះ ណេង សំណាង ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិ បឹង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្ត​ស្វាយរៀង រងរបួសស្រាល ។
១៣-ឈ្មោះ ទេស ស្រីនៅ ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរកម្មការិនី រស់នៅភូមិ ខ្នុ ឃុំ ស្វាយអង្គ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល ។
១៤ . ឈ្មោះ ឈឹម សុធី ភេទ ស្រី អាយុ ៥១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ខ្នុ ឃុំ ស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល។
១៥. ឈ្មោះ សោម ស្រីណាក់ ភេទ
ស្រី អាយុ ២៦ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង រងរបួសស្រាល។
១៦ . ឈ្មោះ ហេង គា ភេទ ស្រី អាយុ ២២ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ខ្នុ ឃុំ ស្វាយអង្គ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល។
១៧ . ឈ្មោះ ហ៊ន អូន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ខ្នុ ឃុំ ស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល។

ចំណែក រថយន្តមួយគ្រឿងទៀតម៉ាក HYUDAI 5T ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ៣E-២៦៤៣  អ្នកបើកបរឈ្មោះ ដួង រដ្ឋា ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិ ពាក់បង្គោង ឃុំ ត្រពាំងធំខាងជើង ស្រុក ត្រាំកក់ ខេត្តតាកែវ គ្មានរបួសស្នាម រថយន្ដគ្មានខូចខាត។

ប្រភពបន្តថា ករណីនេះបណ្ដាលអោយអ្នករងរបួសសរុប ១៧នាក់ (ស្រី ១៥នាក់) របួសធ្ងន់ ០២នាក់ (ស្រី ០២នាក់ )។ អ្នកបើកបររថយន្តពាក់ផ្លាកលេខ ភ្នំពេញ៣E-១០៤៧ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប រីឯមធ្យោបាយរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកស្វាយទាប។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបររថយន្តដឹកកម្មករ ពាក់ស្លាកលេខ ភ្នំពេញ ៣E- ១០៤៧ មិនគោរពសិទ្ធិ ( ខ្វះគម្លាតសុវត្ថិភាព )៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print