ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃស្នងការដ្ឋា
ក្នុងប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ វិញ វណ្ណចិត្រា ភេទប្រុស អាយុ៣៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ មាស សាវុធ ភេទប្រុស អាយុ២៣ឆ្នាំ។ ចំណែកវត្ថុតាងចាប់យករួមមាន ថ្នាំញៀនចំនួន២កញ្ចប់ធំ និង២៥កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀនគ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងខាងលើកំពុងឃាត់ខ្លួននៅអធិការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ ឆ្លាម សមុទ្រ
...